រឿងដែលតាមដាន iPhone និងបណ្តាឧបករណ៍ iOS ផ្សេងទៀតពី Apple គឺបានជួយឲ្យបណ្តា
ក្រុមហ៊ុនពាណិជ្ជកម្មងាយស្រួលក្នុងការកំនត់នូវទីតាំង និងបញ្ជូនសារពាណិជ្ជកម្មទាំងនោះមក
ដល់អ្នកប្រប្រាស់កាន់តែងាយស្រួលជាងមុនទៅទៀត។
ពីមុន Apple បានធ្វើការបិទនូវកម្មវិធីនេះនៅលើបណ្តា Version iOS ស៊េរីមុនដោយទទួលសម្ពាធ
ពីសាធារណជន ក្រោយពី scandal តាមដានអ្នកប្រើប្រាស់កាលពីឆ្នាំ 2011។
Apple បន្តការតាមដានជាសម្ងាត់ អ្នកប្រើប្រាស់ iPhone
ជាក់ស្តែង កម្មវិធីនេះបានវិលត្រលប់មកវិញនៅលើ iOS 6, ហើយឆ្លាតវៃជាងមុនដោយប្រើប្រាស់
បច្ចេកវិទ្យាមានឈ្មោះថា IFA រឺ IDFA, ជាអក្សរសរសេរកាត់របស់ "identifier for advertisers”។
ពេលអ្នកប្រើប្រាស់ application ណាមួយ រឺចូលគេហទំព័រណាមួយ គឺមានន័យថាអ្នកកំពុងតែជា
គោលដៅរបស់បណ្តាក្រុមហ៊ុនពាណិជ្ជកម្ម។ អត្ថន័យដែលអ្នកកំពុងដំណើរការនោះ នឹងបញ្ជូន
IFA ដល់បណ្តា server ពាណិជ្ជកម្ម។ ពេលនោះ ក្រុមហ៊ុនពាណិជ្ជកម្មនឹងកំនត់បានយ៉ាងច្បាស់
នូវទីតាំងរបស់អ្នក ហើយនឹងផ្ញើស៉្បតពាណិជ្ជកម្មមួយដែលចំគោលដៅបំផុតទៅនឹងអ្វីដែលអ្នក
កំពុងប្រើប្រាស់ (application) រឺកំពុងចូលទស្សនា (Website)។
បច្ចុប្បន្នកម្មវិធីតាមដានអ្នកប្រើប្រាស់នេះ ត្រូវបានបង្កប់នៅ iOS 6 និងលាក់យ៉ាងជ្រៅក្នុង Setting
របស់ស្មាតហ្វូន ដែលសមល្មមនឹងអ្នកប្រើប្រាស់មិនអាចដឹងខ្លួនថា ខ្លួនកំពុងតែត្រូវបានតាមដាន
ដោយបណ្តាក្រុមហ៊ុនផ្សាយពាណិជ្ជកម្មឡើយ។
ខាងក្រោមនេះគឺជាជំហានៗក្នុងការបិទ កម្មវិធីតាមដានអ្នកប្រើប្រាស់នៅលើ iOS 6:
ដំបូងជ្រើសរើស Setting,
បន្ទាប់មកជ្រើសរើស General,
យក About,
ហើយជ្រើសរើសយក Advertising,
ជាចុងក្រោយជ្រើសរើសយក "OFF"
ដោយ៖ សិលា
ប្រភព៖ zng