កម្មវិធីថ្មីៗមួយចំនួនដែលមាននៅលើ Windows Phone 8 ត្រូវបានអ្នកតំណាងរបស់
Microsoft, នាយកគ្រប់គ្រងកម្មវិធី Windows Phone-Joe Belfiore បង្ហាញបញ្ជាក់នៅ
ឯសន្និសិទ Nokia - Microsoft Conference ដែលបានប្រារព្ធកាលពីយប់ម្សិលមិញ។
កម្មវិធីដែលទាក់ទាញបំផុត និងត្រូវបានអ្នកប្រើប្រាស់រង់ចាំបំផុតនោះគឺ screenshot។ បើតាម
ព័ត៌មានចចាមអារាមកាលពីដើមឆ្នាំនេះ, WP8 នឹងបំពាក់កម្មវិធីថតអេក្រង់ ហើយថ្ងៃនេះ ព័ត៌-
មាននេះ ត្រូវបានបញ្ជាក់ជាផ្លូវការ។ នៅឯសន្និសិទ Joe Belfiore បានធ្វើការបង្ហាញពីកម្មវិធី
screenshot ជាមួយនឹងការចុចរួមផ្សំគ្នារវាងប៊ូតុង Home + Power។ បន្ទាប់មក Microsoft ក៏បាន
បង្ហាញបន្ថែមនូវកម្មវិធី និងចំនុចពិសេសថ្មីរបស់ camera នៅលើ WP8។ ជាក់ស្តែង ការបង្រួម
ពង្រីករូប (zoom +/-) ត្រូវបានបាត់។ ជំនួសដោយ, អ្នកប្រើប្រាស់អាច zoom ដោយផ្ទាល់នៅលើ
អេក្រង់ថតរូបដោយ pinch-to-zoom (ប្រើម្រាមដៃពីរ ពង្រីកបង្រួម)។
កាមេរ៉ានៅលើ Nokia Lumia ស៊េរីថ្មី
ប៊ូតុងបិទបើកអំពូល flash ក៏ត្រូវបានផ្លាស់ចេញក្រៅពី menu ជំនួសដោយស្ថិតនៅខាងក្នុង ដើម្បី
ឲ្យអ្នកប្រើប្រាស់ងាយស្រួលប្រើជាងមុន។ បន្ថែមពីលើនេះ camera ក៏បន្ថែមកម្មវិធីថ្មីៗដូចជា ថត
មួយដងច្រើនសន្លឹក (blink shot) ដើម្បីរើសយករូបដែលស្អាតជាងគេ, panorama, Smart Shoot,
Cinemagraph ជាដើម៕
ដោយ៖ សិលា
ប្រភព៖ TTE