CamNews

ទូរស័ព្ទ 

ទស្សនាវីដេអូ បើកប្រអប់ Samsung Galaxy Round ស្មាតហ្វូនអេក្រង់កោងដំបូងគេ បន្តិចមើល

ទោះបីជាមានការរចនាម៉ូតប្លែកភ្នែក និងជាស្មាតហ្វូនដំបូងគេដែលមាន អេក្រង់ OLED កោង ប៉ុន្តែ
Galaxy Round មិនទាន់មានភាពទាក់ទាញខ្លាំង ដូចការរំពឹងទុកឡើយ។ តាមប្រភពពី WebTrek,
ដែលទើបតែបង្ហោះនូវវីដេអូបើកប្រអប់ Galaxy Round គឺវាបានផ្តល់នូវភាពអស់សង្ឃឹមបន្តិច ត្រង់
ថាវាដូចទៅនឹង Galaxy Note 3 ស្ទើរតែទាំងស្រុងទៅហើយ អ្វីដែលខុសប្លែកនោះគឺ អារម្មណ៍យើង
ពេលចាប់កាន់វានៅនឹងដៃ ដោយសារតែវាមានការរចនាម៉ូតរាងកោង ទាំងផ្នែកអេក្រង់ និងផ្នែកខាង
ក្រោយ។

ទើបតែបង្ហាញខ្លួននៅលើទីផ្សារប្រទេសកូរ៉េ, Galaxy Round ម៉ូដែលលក់ក្នុងស្រុក បានដាក់លក់
ដោយមានការផ្តល់ជូនឧបករណ៍ មកជាមួយ ដូចជា ថ្មមានដល់ទៅពីរ, ឆ្នាំងសាកអត់ខ្សែមួយ, កាស
ស្តាប់តន្រ្តី និង ខ្សែ USB 3.0 ក៏ឌុយសាកថ្ម ផងដែរ។

បច្ចុប្បន្ន Samsung នៅមិនទាន់បង្ហាញពីផែនការចែកចាយដាក់លក់ Galaxy Round នៅលើទីផ្សារ
ប្រទេសផ្សេង ក្រៅពីកូរ៉េខាងត្បូង នៅឡើយទេ។

សូមទស្សនាវីដេអូនៃការបើកប្រអប់ Galaxy Round ស្មាតហ្វូនអេក្រង់កោងដំបូងគេ ខាងក្រោមនេះ
ទាំងអស់គ្នា៖

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖

- រាជវាំងដ៏ចំណាស់មួយ ត្រូវបានរកឃើញ នៅជិតបន្ទាយកងទ័ព សិប្បនិម្មិត របស់ចិន
- វីដេអូ៖ គ្រាន់តែបត់ឡានចេញពីចំណតសោះ គេផ្អើលមើលរាប់លាននាក់ លើអ៊ីនធឺណេត

- ព្រួញមួយបាញ់តម្រង់សត្វបីតែម្តង! LG រិះគន់គូប្រជែងរបស់ខ្លួនទាំង Samsung, HTC

និង iPhone

- Apple ផ្ញើលិខិតអញ្ជើញ ចូលរួមព្រឹត្តិការណ៍ បង្ហាញផលិតផលថ្មី ជាផ្លូវការ ថ្ងៃទី ២២ តុលា

ប្រែសម្រួល៖ សិលា
ប្រភព៖ Vexpress


Tags: Samsung Galaxy Round Unboxing smartphone hightech