CamNews

ថេបប្ល៊ែត 

លេចចេញសំបកផ្នែកខាងក្រោយ iPad ជំនាន់បន្ទាប់, នឹងប្រើអេក្រង់ IGZO ធ្វើឲ្យស្តើង និងស្រាលជាងមុន?

កាលពីសប្តាហ៍មុន គេហទំព័រព័ត៌មាន Tactus បានបង្ហោះរូបភាពស្តីពី iPhone តំលៃថោក, ហើយ
នៅថ្ងៃម្សិលមិញ ពួកគេបានបន្តបង្ហោះរូបភាពសំបកផ្នែកខាងក្រោយ នៃឧបករណ៍មួយ ដែលត្រូវ
បានគេចាត់ទុកថាជា
iPad ជំនាន់ទី 5។ បើទោះជាមិនសូវច្បាស់ប៉ុន្មាន ប៉ុន្តែយើងអាចឃើញថា
រូបរាងក្នុងរូបភាពនោះ ដូចច្រើននឹងបណ្តាព័ត៌មានចចាមអារាមកាលពីពេលមុន ដែលថា iPad
ជំនាន់ថ្មី មានការរចនាម៉ូតតាម Style របស់ iPad mini

អេក្រង់របស់ឧបករណ៍ នឹងនៅតែមានទំហំ 9,7" ជាក់ស្តែង ស៊ុមអេក្រង់របស់វា ស្តើងជាងមុនច្រើន
បើប្រៀបនឹងបច្ចុប្បន្ន។ តាមប្រភពបានឲ្យដឹងថា ចុងក្រោយ Apple ក៏បានផ្លាស់ប្តូរទៅប្រើអេក្រង់
IGZO មានសមត្ថភាពប្រើប្រាស់ថាមពលតិចជាង 90% បើប្រៀបនឹងប្រភេទដែលកំពុងប្រើនៅលើ
iPad ជំនាន់ទី 4, ដូច្នេះអាចផលិតថ្មបានតូចជាងមុន និងធ្វើឲ្យឧបករណ៍ ស្តើង និងស្រាលជាងមុន
ផងដែរ។ 

អំពូល LED backlight ក៏ត្រូវបានរចនាតូចជាងសព្វថ្ងៃដែរ។ Tactus ធ្វើការសន្និដ្ឋានបន្ថែមថា Tablet
ជំនាន់ថ្មីរបស់ Apple នឹងប្រើ chip A7X, មានកម្រាស់តែ 7,2mm, បំពាក់ camera 8 megeapixel និង
មេម៉ូរីក្នុងសំរាប់ជ្រើសរើសចាប់ពី 16GB, 32GB, 64GB ឬ 128GB ដូចបច្ចុប្បន្ន៕

ដោយ៖ សិលា
ប្រភព៖ TTE


Tags: back cover iPad 5 IGZO display tablet apple hightech