កាលពីសប្តាហ៍មុន HTC និង Apple បានបង្ហាញពីកិច្ចព្រមព្រៀមមួយស្តីពី Copyright
ដែលមានសុពលភាពរយះពេល 10ឆ្នាំ ហើយឥឡូវនេះ Samsung កំពុងមានក្តីសង្ឃឹម
ថានឹងប្រើប្រាស់វា ដើម្បីដោះស្រាយការហាមឃាត់លក់ផលិតផលរបស់ខ្លួន។
នៅក្នុងឯកសារមួយដែលទើបតែផ្ញើទៅតុលាការ Samsung បានស្នើសុំឲ្យតុលាការបង្ខំឲ្យ Apple
ត្រូវប្រមូលកិច្ចសន្យាកូពីមួយច្បាប់ជាមួយ HTC ដើម្បីមើលពីបណ្តាប័ណ្ណប៉ាតង់ណាខ្លះដែលបាន
ធ្វើឡើងរវាងក្រុមហ៊ុនទាំងពីរនេះ។ លើសពីនេះទៀត Samsung ចង់ដឹងថា Apple អនុញ្ញាតឲ្យ
HTC ប្រើប្រាស់បានប័ណ្ណប៉ាតង់ណាខ្លះដែល Samsung ធ្លាប់ត្រូវបានប្តឹងរឺក៏អត់?
Samsung បាននិយាយថា ប្រសិនបើករណីខាងលើនេះកើតមានមែន ក្រុមហ៊ុនចង់ស្នើសុំឲ្យ Apple
លុបចោលពីការប្តឹងហាមដាក់លក់ផលិតផលរបស់ខ្លួន ព្រោះថា Apple បានកំណត់ជ្រើសរើសយក
ការដោះដូរ (សិទ្ធិប្រើប្រាស់ប័ណ្ណប៉ាតង់) ជាមួយនឹងលុយ។ ក្នុងករណីនេះ Apple នឹងទទួលបាន
ប្រាក់យ៉ាងច្រើនសម្បើមប្រហែល 1049 លានដុល្លារពី Samsung ៕
ដោយ៖ សិលា
ប្រភព៖ tte