ដោយផ្អែកតាមបណ្តាព័ត៌មានចចាមអារាម ទន្ទឹមនឹងពេលនៃការចុះឈ្មោះសុំយកប័ណ្ណប៉ាតង់របស់
Samsung ក្រុមអ្នករចនាម៉ូតនៅ T3 បានបង្ហាញនូវ Version Concept នៃ Smartwatch Samsung
Galaxy Gear ស្អាតឡូយអស់ទាស់។ ឧបករណ៍ពិត ត្រូវបានគេសន្និដ្ឋានថា នឹងត្រូវបាន Samsung
ធ្វើការបង្ហាញខ្លួននៅខែ កញ្ញា ឯព្រឹត្តិការណ៍ IFA 2013 ហើយដោយសារតែផ្អែកទៅលើ ការចុះសុំ
យកប័ណ្ណប៉ាតង់ នោះការរចនាម៉ូតនេះ គឺវាប្រហាក់ប្រហែលច្រើនទៅនឹងការពិត។
រូបភាពរចនាម៉ូតរបស់ T3 ដោយផ្អែកលើ រូបភាពសុំចុះយកប៉ាតង់របស់ Samsung
រូបភាពរចនាម៉ូត ដែល Samsung ស្នើសុំយកប៉ាតង់
នាឡិកាឆ្លាតវៃរបស់ Samsung ត្រូវបានគេសន្និដ្ឋានថានឹងមានអេក្រង់ កោងអាចបត់បាន ទំហំ 3,5
inch ក្នុងនោះអេក្រង់បង្ហាញនាឡិកា មានទំហំ 2 inch។ ឧបករណ៍នេះប្រើប្រាស់ Android 4.3 ដែល
ជា Version ពិសេស ហើយវាក៏មាន Support នូវ NFC, GPS, Bluetooth 3.0, microUSB និងបណ្តា
Features S Voice និង S Health របស់ Samsung ផងដែរ។ ជាក់ស្តែងជាមួយលទ្ធភាពប្រើប្រាស់
បណ្តា Applications របស់ Android ថ្មវាអាចប្រើប្រាស់យ៉ាងហោចណាស់ បាន ៤ ថ្ងៃ។
បើសិនជា Version ផ្លូវការ មានការរចនាម៉ូត មិនខុសពី Version Concept របស់ T3 នេះ នោះនាឡិកា
ឆ្លាតវៃ Galaxy Gear ពិតជាឧបករណ៍មួយ ដែលលេចធ្លោ និងគួរឲ្យចង់ទិញមកប្រើប្រាស់បំផុត នៅ
ចុងឆ្នាំ ២០១៣ នេះ៕
ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!
ដោយ៖ សិលា
ប្រភព៖ K14