CamNews

ព័ត៌មានបច្ចេកវិទ្យា 

Samsung បានចាញ់ក្នុងការប្តឹងជាមួយ Apple សារជាថ្មី ហើយបាត់បង់ទាំង ប័ណ្ណប៉ាតង់មួយ ថែមទៀត

សំណាងមិនល្អមួយទៀត បានធ្លាក់មកលើ Samsung នៅឯតុលាការអាមេរិច ក្នុងករណីឈ្លោះប្តឹង ផ្តល់ ស្តីពីប័ណ្ណប៉ាតង់ ជាមួយនឹង Apple។ មិនត្រឹមតែត្រូវចាញ់ក្តី Samsung នៅថែមទាំង ត្រូវបាន តុលាការ ដកហូតយកអស់ ប័ណ្ណប៉ាតង់មួយ ថែមទៀតផង។ 

ចៅក្រម Lucy Koh នៅតុលាការថ្នាក់ស្រុកភាគខាងត្បូងរដ្ឋ California បានចេញនូវសេចក្តីសម្រេច មួយ ដោយ Samsung បានរំលោភប័ណ្ណប៉ាតង់លេខ 8.074.172 ពាក់ព័ន្ធទៅនឹង Feature កែ សម្រួល កំហុសក្នុងការវាយអក្សរ (autocomplete) ដោយស្វ័យប្រវត្តិ នៅលើបណ្តាឧបករណ៍ iOS។ Koh បានធ្វើ ការតាមដាន ត្រួតពិនិត្យ ករណីប្តឹងផ្តល់រវាង Samsung និង Apple នេះតាំងពីដំបូងមក ហើយពេល នេះ កំពុងឈានចូលដំណាក់កាល ដែលភាគីទាំងពីរ ធ្វើបណ្តឹងទៅឧទ្ធរណ៍។ សវនាការបន្ទាប់នឹង ប្រារព្ធធ្វើឡើងនៅថ្ងៃទី ៣១ ខែមីនា ខាងមុខនេះ។

បន្ទាប់ពីធ្វើជំនុំជំរះ កាត់ក្តីឲ្យខាង Apple ទទួលបានជ័យជំនះ ចៅក្រម Koh ក៏បានដកនូវប្រសិទ្ធ ភាព របស់ប័ណ្ណប៉ាតង់លេខ 7.577.757 (ប្រើប្រាស់លែងបានទៀត) ផងដែរ។ ប័ណ្ណប៉ាតង់នេះ គឺជារបស់ Samsung ហើយវាពាក់ព័ន្ធទៅនឹងសមកាលកម្មទិន្នន័យ (multimedia synchronization) រវាង ឧបករណ៍ច្រើន។  ក្រុមហ៊ុនកូរ៉េខាងត្បូង ទទួលបានប័ណ្ណប៉ាតង់នេះ កាលពីឆ្នាំ២០១១ ជាមួយ នឹងគោលបំណង ប្រើប្រាស់វា ជាអាវុធប្រឆាំងតបតនឹង Apple ក្នុងតុលាការ។ 

ដូច្នេះ ចំនួនប័ណ្ណប៉ាតង់នៅសល់ដែល Samsung អាចប្រើប្រាស់បាន នៅក្នុងតុលាការអាមេរិច កឺនៅសល់តែបួន ប៉ុណ្ណោះ៕

ប្រែសម្រួល៖ សិលា
ប្រភព៖ vreview


Tags: Samsung Apple lose patent Hightech