iOS 7 ទើបតែស្ថិតក្នុងដំណាក់កាល Beta និងនៅមិនទាន់ដឹងពីពេលវេលា នៃការបង្ហាញខ្លួន
Version ជាផ្លូវការផង ស្រាប់តែថ្មីៗនេះ បណ្តារូបភាពដែលទើបតែលេចចេញនៅលើអ៊ីនធឺ
ណេត បានឲ្យឃើញថា ក្រុមអ្នក Hacker បានរកឃើញវិធី jailbreak ប្រព័ន្ធប្រតិបត្តិការនេះ
បានហើយ។
អ្នកអភិវឌ្ឍន៍ Ryan Petrich នៅលើ iOS អ្នកដែលមានបណ្តា tweak ដ៏ល្បីឈ្មោះនៅលើ
Cydia ដូចជា Activator, DietBar, FullForce... បានចែករំលែករូបភាព ដែលជាភស្តុតាង
បញ្ជាក់ថា iPod touch ប្រើ iOS 7 beta ត្រូវបាន Unlock ជាមួយនឹង ការបង្ហាញខ្លួនរបស់
Activator។ បុរសម្នាក់នេះ មិនបានចែករំលែកព័ត៌មានអ្វីច្រើនទេពីរឿង jailbreak នេះ ដោយ
គ្រាន់និយាយថា Activator មិនអាចប្រើនៅលើ iOS 7 ព្រោះប្រព័ន្ធប្រតិបត្តិការនៅថ្មីពេក។
រូបភាពពីរបីសន្លឹកមុននេះ ក៏បានបង្ហាញឲ្យឃើញ Application Cydia ត្រូវបានរចនាម៉ូតទម្រង់
"Flat" នៅលើ Interface របស់ប្រព័ន្ធប្រតិបត្តិការ ដែលទើបតែបង្ហាញខ្លួននៅ WWDC 2013។
លទ្ធភាពច្រើន បើសិនជាគេបានស្វែងរកឃើញ គុណវិបត្តិ (កំហុស) នៅលើ iOS 7 ហើយ
នោះ ប៉ុន្តែឧបករណ៍ jailbreak ប្រាកដជាមិនទាន់ត្រូវបានបង្ហាញនៅពេលនេះទេ ព្រោះ Apple
អាចនឹងធ្វើការ កែកំហុសនោះ នៅលើ Version ផ្លូវការ (Full Version) ៕
ដោយ៖ សិលា
ប្រភព៖ TTE & Cultofmac