CamNews

ទូរស័ព្ទ 

ស្មាតហ្វូនប្រើ Chip 10 Core នឹងបង្ហាញខ្លួន នៅខែតុលា ឆ្នាំនេះហើយ

តាមប្រភពពី MediaTek បានឲ្យដឹងថាបន្ទះ chip 10 core Helio X20 របស់ក្រុមហ៊ុន នឹងមានវត្តមាន ជាផ្លូវការនៅលើទីផ្សារ រួមជាមួយនឹងស្មាតហ្វូន Elephone P9000 នៅក្នុងខែតុលា ឆ្នាំនេះហើយ។

អាន៖ iPhone ថ្មី នឹងលែងមានខ្សែជ័រប្លាស្ទិចកាត់ទទឹង តួនៃស្មាតហ្វូនទៀតហើយ

Helio X20 គឺជា CPU 10 core ផ្អែកលើដំណើរការ 20nm ដែលត្រូវបាន MediaTek បង្ហាញណែនាំមុន នេះមិនយូរប៉ុន្មាន។ Chip រួមមាន 2 core ARM Cortex-A72 មានភារកិច្ចដំណើរការកម្មវិធីធំៗ 4 core ARM Cortex-A53 សម្រាប់ដំណើរការកម្មវិធីមធ្យម និង 4 core Cortex-A53s សម្រាប់កម្មវិធីដែល តូចៗ។

អាន៖ iPhone 7c អេក្រង់ ៤អ៊ីន នឹងបង្ហាញខ្លួន នៅក្នុងឆ្នាំ ២០១៦

បើតាមការរំពឹងទុក វានឹងបង្ហាញខ្លួននៅលើទីផ្សារនៅក្នុងត្រីមាសទី៤ ឆ្នាំ២០១៥ នេះ។ Helio X20 នឹងមានវត្តមានដំបូងនៅលើទូរស័ព្ទ Elephone P9000 ឯប្រទេសចិន។ ក្រៅពីអង្គដំណើរការ Helio X20 MT6797 (គាំទ្រតែ RAM LPDDR3) Elephone P9000 នៅថែមទាំងបានបំពាក់នូវអេក្រង់ 5.5 inch កំរិតរីសូលុយហ្សិន 1080p អង្គចងចាំ 32 GB (អាចបន្ថែមមេម៉ូរីក្រៅបាន) កាមេរ៉ាក្រោយ 13 MP កាមេរ៉ាមុខ 8 MP និងភ្ជាប់មកជាមួយដុំថ្មដែលមានថាមពល 3100mAh។

បើសិនជាត្រឹមត្រូវតាមកាលកំណត់បញ្ជាក់ខាងលើមែន នោះស្មាតហ្វូន Elephone P9000 នឹងជា ស្មាតហ្វូន Android ដំបូងគេនៅលើពិភពលោកដែលប្រើប្រាស់អង្គដំណើរការ 10 core Helio X20។ ស្មាតហ្វូននេះ ត្រូវបានប៉ាន់ស្មានថា នឹងដាក់លក់ក្នុងតំលៃ 500 USD៕

អាន៖ បែកធ្លាយហេតុផលដែល Apple ផលិត iPhone ពណ៌ទឹកមាស

 

ប្រែសម្រួល៖ ករុណា
ប្រភព៖ PhoneArena, Vreview


Tags: Smartphone Chip 10 core MediaTek Helio X20 Hightech