CamNews

ព័ត៌មានបច្ចេកវិទ្យា 

Samsung ច្រានចោលព័ត៌មាន ដែលថាខ្លួន នឹងបង្ហាញ Galaxy Note 5 នៅក្នុងខែកក្កដា

លោក J.K. Shin នាយកប្រតិបត្តិក្រុមហ៊ុន Samsung ទើបតែបញ្ចេញប្រតិកម្ម ធ្វើការច្រានចោលបណ្តា ព័ត៌មានដែលពាក់ព័ន្ធទៅដល់ Galaxy Note 5 និង Galaxy S6។

អាន៖ លេចចេញព័ត៌មាន ស្តីពីលក្ខណៈសម្បត្តិរបស់ Galaxy A8 គួរឲ្យចាប់អារម្មណ៍

ពីរបីថ្ងៃមុននេះ មានព័ត៌មានចចាមអារាមបានឲ្យដឹងថា បរិមាណលក់របស់ Galaxy S6 ទទួលបានក្នុង កំរិតមួយទាប ដូច្នេះក្រុមហ៊ុន Samsung ត្រូវធ្វើការបង្ហាញណែនាំ Galaxy Note 5 នៅក្នុងខែកក្កដាខាង មុខនេះ ពោលគឺលឿនជាងរយះពេល ២ខែ បើប្រៀបជាមួយនឹងកាលវិភាគបង្ហាញខ្លួនជារៀងរាល់ឆ្នាំ។ ទន្ទឹមនឹងនោះក៏មានព័ត៌មានឲ្យដឹងថា Samsung បានឲ្យបណ្តាដៃគូសហការមើលគំរូដើមរបស់  Galaxy Note 5 ហើយ។

អាន៖ កំពូលស្មាតហ្វូនស៊េរីខ្ពស់បំផុត របស់ LG នឹងបង្ហាញខ្លួន នៅចុងឆ្នាំនេះ

លោក Shin បានធ្វើការបដិសេធជាផ្លូវការ នូវរាល់បណ្តាព័ត៌មានចចាមអារាមខាងលើនេះ។ លោកបាន ឲ្យដឹងថា Galaxy S6 កំពុងតែទទួលបាននូវការស្វាគមន៍យ៉ាងកក់ក្តៅ ជាច្រើននាក់ពីអ្នកប្រើប្រាស់។ បរិមាណលក់របស់ស្មាតហ្វូននេះ ទទួលចំនួន ១០លានគ្រឿង។ បើនិយាយពី Note 5 វិញ លោក Shin បានធ្វើការបដិសេធនូវព័ត៌មានដែលថា Samsung បានផ្ញើបណ្តាគំរូរបស់ Phablet នេះដល់បណ្តាដៃគូ សហការ ដើម្បីរៀបចំបង្ហាញណែនាំខ្លួន ឆាប់ៗមុនកាលកំណត់។ ដូច្នេះ Samsung ប្រហែលជានៅតែ រក្សាដូចដើម នូវកាលវិភាគបង្ហាញណែនាំខ្លួន Galaxy Note 5 ពោលគឺនៅខែកញ្ញាដដែល។

អាន៖ Concept Galaxy Note 5 Edge អេក្រង់កោង ជ្រុងទាំងសងខាង ស្អាតអស់ទាស់ !​ (មានវីដេអូ)

Samsung ប្រហែលជាកំពុងមានការសប្បាយចិត្ត នឹងចរន្តលក់របស់ត្រកូល Galaxy ហើយមិនចង់ធ្វើ ការផ្លាស់ប្តូរកាលវិភាគបង្ហាញខ្លួនផលិតផល នៅក្នុងឆ្នាំនេះទេ។ នៅក្នុងរដូវវិស្សមកាលឆ្នាំនេះ ក្រុម ហ៊ុន Samsung អាចនឹងធ្វើការបង្ហាញណែនាំនូវស្មាតហ្វូនអេក្រង់កោងថ្មីមួយប្រភេទទៀត ដែលមិន មែនជាត្រកូល Galaxy S និង Galaxy Note៕

 

ប្រែសម្រួល៖ ករុណា
ប្រភព៖ GSMArena, Vreview


Tags: Samsung Galaxy note 5 Samrtphone Hightech