ជាមួយកំរិតតំលៃប្រហែល 93 USD នៅលើទីផ្សារប្រទេសឥណ្ឌា Galaxy Star គឺជាស្មាតហ្វូន
Android មានតំលៃលក់ថោកជាងគេបំផុតគិតចាប់ពីដើម រហូតបច្ចុប្បន្នរបស់ Samsung គឺទាប
ជាង បណ្តាម៉ូដែលដូចជា Galaxy Pocket និង Galaxy Y ពេលទើបបង្ហាញខ្លួនថែមទៀត។ តំ
លៃលក់របស់ Galaxy Star គឺប្រហាក់ប្រហែលទៅនឹងទូរស័ព្ទ Touchscreen Asha 501 របស់
Nokia ។
Star ត្រូវបានបំពាក់នូវ Android 4.1 Jellybean ជាមួយ CPU Single Core ល្បឿន 1 GHz។ ក្រៅ
ពីនេះ វាមានអេក្រង់ QVGA 3 inch, camera 2 megapixel ជាមួយ RAM 512 MB។ មេម៉ូរីក្នុងទំហំ
4 GB និងអាបន្ថែមមេម៉ូរីក្រៅបាន។ មិនតែប៉ុណ្ណោះ Galaxy Star អាចប្រើបានស៊ីមពីរ, មាន 3G,
Wi-Fi, GPS គ្រប់គ្រាន់ ថែមទៀតផង។
តាម GSM Arena ស្មាតហ្វូននេះ នឹងដាក់លក់នៅឥណ្ឌា នៅថ្ងៃទី ៣១ ខែកក្កដា ខាងមុខនេះ។ ជាក់
ស្តែង មិនច្បាស់ថា Samsung នឹងដាក់លក់ ស្មាតហ្វូននេះនៅលើបណ្តាទីផ្សារប្រទេសដទៃទៀត ឬក៏
អត់នោះទេ?
ដោយ៖ សិលា
ប្រភព៖ VE