កាលពីខែធ្នូឆ្នាំមុន Microsoft បានធ្វើយុទ្ធនាការឃោសនាពាណិជ្ជកម្មពីប្រព័ន្ធប្រតិបត្តិ
ការ Windows Phone មានឈ្មោះថា #DroidRage ដែលគោលដៅចង់វាយប្រហារដល់
គូសត្រូវរបស់ខ្លួន Google និង Android។
ប្រសិនជាអ្នកធ្លាប់ត្រូវបាន Malware វាយប្រហារពេលប្រើ Android ហើយនឿយហត់ក្នុងការដោះ
ស្រាយបញ្ហានេះ អតិថិជនអាចចែករំលែករឿងរបស់ខ្លួនតាមរយះការ Comment នៅលើ Twitter។
កាលពីឆ្នាំមុន Microsoft បានត្រៀមជាស្រេចនូវស្មាតហ្វូន Windows Phone ចំនួន៥គ្រឿងផ្តល់ជូន
មិនគិតថ្លៃ ដល់រឿងណាដែមានការចាប់អារម្មណ៍ជាងគេ រឺករណីដែល Malware វាយបរហារខ្លាំង
ជាងគេបំផុត និយាយរួមផ្តល់រង្វាន់ដល់អ្នកណាដែលបាននិយាយអាក្រក់បានល្អជាងគេទៅលើ
Android ។
ឆ្នាំនេះ Microsoft បានធ្វើយុទ្ធនាការវាយប្រហារ Android #DroidRage ម្តងទៀត ពេលដែល Twitter
Windows Phone ទើបតែចែករំលែកនូវសារថ្មីមួយដែលបាននិយាយថា "បើសិនជាធ្លាប់បានជួប
Malware នៅលើ Android, អតិថិជនសូមចែករំលែករឿងទាំងនោះ ដើម្បីទទួលបាននូវរង្វាន់ពិសេស
ពី Microsoft។ ទោះបីជាមិនបានបញ្ជាក់ច្បាស់ដូចកាលពីឆ្នាំមុន ប៉ុន្តែរង្វាន់ពិសេសនោះត្រូវបានគេ
ប៉ាន់ស្មានថាជាស្មាតហ្វូន Windows Phone 8 ស៊េរីថ្មី។
ដូចកាលឆ្នាំ 2011 សាររបស់ Microsoft ទទួលបានការចែករំលែកនូវរឿងជាច្រើនពីអ្នកប្រើប្រាស់
ដែលមិនសប្បាយចិត្តជាមួយ Android។ ទន្ទឹមនឹងនោះ ក្រុមហ៊ុន Microsoft ក៏ទទួលបានពាក្យសើច
ចំអកមិនតិចផងដែរ។
ឆ្លើយតបនឹងសារខាងលើរបស់ Microsoft, Android Central គេហទំព័របច្ចេកវិទ្យាស្តីពី Android បាន
ផ្ញើសារឆ្លើយតបដោយរីករាយនៅលើ Twitter របស់ Microsoft ថា, "អូយ! ថ្ងៃនេះមានរាប់លានគ្រឿង
ឧបករណ៍ Android ផ្សេងទៀតធ្វើសកម្មភាពទៀតហើយ។ សុំទោសផងណា Windows Phone"៕
ដោយ៖ សិលា
ប្រភព៖ VE