ថ្មីៗនេះ សំបកការពារ iPhone មួយដែលមានសមត្ថភាព បង្ហាញរូបភាព 3D បានបង្ហាញខ្លួន។
សំបកនេះមានឈ្មោះថា Palm Top និងកំពុងត្រូវបានការចាប់អារម្មណ៍យ៉ាងច្រើន ពីអ្នកប្រើ-
ប្រាស់។ គោលបំណងក្នុងការរចនាម៉ូដសំបកនេះឡើង គឺកែច្នៃឧបករណ៍មួយដែលអាចប្រែ
ក្លាយ iPhone ទៅជាម៉ាស៊ីន 3D បាន។
សំបកការពារនេះ ប្រើប្រាស់កញ្ចក់ 3 ផ្ទាំង ដើម្បីបញ្ចាំងរូបភាពពី iPhone។ បណ្តារូបភាពនេះ
ត្រូវបានកាត់តយ៉ាងប្រុងប្រយ័ត្ន ដើម្បីផ្គុំពួកវាបង្កើតបានជារូបភាព 3D ដែលធ្វើឲ្យអ្នកទស្សនា
មានអារម្មណ៍ថា ពួកគេកំពុងតែមើលរូបភាព 3D ពិតៗ។
ដើម្បីបង្កើតបានបណ្តារូបភាព 3D អ្នកប្រើប្រាស់ ចាំបាច់ត្រូវមាន Application ផ្ទាល់ខ្លួនមួយ
ជួយសម្រួលដល់កាត់ត និងផ្គុំរូប ឲ្យមានភាពងាយស្រួល។ សំបកការពារនេះ មានតំលៃ 36
ដុល្លារ ហើយ Application នេះនឹងត្រូវបានបន្ថែមដល់អតិថិជន នៅពេលទិញផលិតផលនេះពី
ក្រុមហ៊ុន។ ជាមួយនឹងតំលៃលក់សមរម្យ និងមានសមត្ថភាពអាចបំលែងរូបភាព ទៅជារូបភាព
3D សំបកការពារថ្មីនេះ គឺជាឧបករណ៍ដែលគួរតែទិញប្រើ សំរាប់អ្នកប្រើប្រាស់ iPhone៕
ដោយ៖ សិលា
ប្រភព៖ K14