ក្រុមហ៊ុន iBGStar ទើបបានបញ្ចេញនូវឧបករណ៏មួយប្រភេទ ដែលមានមុខងារអាចវាស់
កំរិតជាតិស្ករក្នុងឈាម សំរាប់អ្នកប្រើប្រាស់ iPhone/iPod។
ឧបករណ៏នេះភ្ជាប់ជាមួយម៉ាស៊ីនតាមរន្ធសាកថ្ម អានលទ្ធផលតាមរយះគំរូក្រដាសតេស្តឈាម
មួយសន្លឹក និងបង្ហាញលទ្ធផលនៅលើអេក្រង់ iPhoneតាមរយះកម្មវិធីដែលភ្ជាប់មកជាមួយ។
កម្មវិធីត្រូវបានទទួលស្គាល់តាមស្តង់ដាររបស់FDA (សមាគមគ្រប់គ្រងអាហារនិងឱសថ អាមេរិច)
ហើយវាក៏អាចដំណើរការបាននៅពេល iPhoneអស់ថ្ម។ វាមានប្រភពថ្មផ្សេង ហើយមានអេក្រង់
តូចមួយដើម្បីបង្ហាញលទ្ធផលដោយមិនចាំបាច់កាន់នៅដៃ។
ឧបករណ៏នេះមានតំលៃ99,95$ ហើយកំពុងតែលក់នៅតាមបណ្តារហាងApple និងWalgreens។
អ្នកក៏អាចមើលលទ្ធផលវិភាគរបស់វា រឺផ្ញើលទ្ធផលនោះទៅឲគ្រូពេទ្យផ្ទាល់ខ្លួនរបស់អ្នក។ ពេល
អ្នកមិនកាន់វាក្នុងដៃ iBGStarនៅតែដំណើរការធម្មតាហើយរក្សាឯកសារបាន300 លទ្ធផល។
ពេលកាន់វាក្នុងដៃ វានឹងផ្ទេរឯកសារទាំងនោះចូលក្នុងកម្មវិធី(software) ដោយស្វ័យប្រវត្តិ៕
ដោយ៖ nano
ប្រភព៖ tte