CamNews

ទូរស័ព្ទ 

ជនជាតិអាស៊ី ចូលចិត្តប្រើប្រាស់ iPhone 6 Plus ច្រើនជាងគេ លើសកលលោក

អាស៊ី កំពុងតែជាកន្លែងដែលមានអត្រាអ្នកប្រើប្រាស់ iPhone 6 Plus ច្រើនជាងគេបំផុតលើពិភពលោក នេះបើយោងតាមរបាយការណ៍មួយ ដែលបានប្រកាសបង្ហាញកាលពីថ្ងៃព្រហស្បត្តិ៍របស់ បណ្តាញ ផ្សាយពាណិជ្ជកម្មចល័ត AppLovin។

...អាន៖ Concept របស់ Galaxy S6 និង​ Galaxy S6 Edge មានការឌីហ្សាញថ្មីប្លែក ទាក់ទាញចិត្ត (មានវីដេអូ)

ក្នុងនោះ AppLovin បានទៅត្រួតពិនិត្យឯកសារពីសំណើផ្សាយពាណិជ្ជកម្មចំនួន ២៥ ដែលបណ្តាញ ពាណិជ្ជកម្មនេះត្រូវដោះស្រាយ ជារៀងរាល់ថ្ងៃ ហើយឯកសារបានបង្ហាញឲ្យឃើញថា បរិមាណ iPhone 6 និង iPhone 6 Plus នៅទូទាំងសកលលោកបច្ចុប្បន្ននេះ កំពុងតែត្រូវបានចែកចេញជាពីរផ្នែកផ្សេងគ្នា ជាមួយនឹងអត្រា ៨០/២០ ពោលគឺ ២០% សម្រាប់ iPhone 6 Plus និង៨០% សម្រាប់ iPhone 6។ ជាក់ ស្តែង អត្រានេះមានភាពខុសគ្នាច្រើនគួរសម នៅអាស៊ី។

...អាន៖ លេចចេញ interface Android Lollipop 5.0 សម្រាប់ Galaxy Note 3 ស្អាតទាក់ទាញរបស់គេ (មានវីដេអូ)

ជាក់ស្តែង AppLovin បង្ហាញឲ្យដឹងថា ៣៥% នៃអ្នកប្រើប្រាស់នៅប្រទេសចិន ជ្រើសរើសទិញ iPhone 6 Plus ជំនួសឲ្យការទិញ iPhone 6 ដែលចំនួននេះគឺច្រើនជាងគួរសម បើប្រៀបជាមួយអត្រា ២០% នៃ អ្នកប្រើប្រាស់លើសកលលោក ដែលជ្រើសយក iPhone 6 Plus។

នៅលើទីផ្សារពីរផ្សេងទៀតគឺ ជប៉ុន និងវៀតណាម អត្រាជ្រើសទិញ iPhone 6 Plus ក៏ច្រើនជាង ជាមួយ នឹងអត្រាភាគរយ ៣៦% ក្នុងពេលដែលនៅប្រទេសហ្វីលីពីន មានដល់ ៣៧%។

នៅក្នុងឯកសារនោះទៀតសោត គេឃើញមានតែប្រទេសកូរ៉េខាងត្បូងតែមួយទេ ដែលមានអត្រាជ្រើស យក iPhone 6 Plus ទាបក្រោមអត្រា ៣៥% ជាក់ស្តែងគឺ ២៩%។ កត្តានេះយ៉ាងណាក៏ងាយស្រួលយល់ ព្រោះនេះគឺជាទឹកដីកំណើតរបស់ក្រុមហ៊ុនផលិតទូរស័ព្ទដ៏ល្បី គឺ Samsung។

...អាន៖ iPhone 7 នឹងផ្តោតខ្លាំងលើកាមេរ៉ា ដែលគុណភាណរូបថត ដូចទៅនឹងរូប ថតចេញពី ម៉ាស៊ីនថត DSLR?

អាចនិយាយបានថា បណ្តាផលិតផល iPhone របស់ Apple តែងតែទទួលបានការចាប់អារម្មណ៍ច្រើន ពីអ្នកប្រើប្រាស់លើសកលលោក ប៉ុន្តែមិនដែលឃើញកន្លែងណានៅលើពិភពលោក ដែលមានការ ស្រលាញ់ចូលចិត្តផលិតផលបច្ចេកវិទ្យារបស់ Apple ខ្លាំងដូច្នេះ ដូចនៅអាស៊ីទេ៕

 

ប្រែសម្រួល៖ សិលា
ប្រភព៖ BusinessInsider, vreview


Tags: iPhone 6 Plus iPhone 6 Smartphone Apple Hightech