CamNews

ទូរស័ព្ទ 

ស្មាតហ្វូន Android មិនជ្រាបទឹកដំបូងគេរបស់ LG មានតំលៃជាង 600 USD

Optimus GJ គឺជាស្មាតហ្វូនថ្មីមួយរបស់ LG ដែលទើបតែត្រូវបានក្រុមហ៊ុននេះ បង្ហាញខ្លួនជាផ្លូវ
ការ នៅតៃវ៉ាន់ ក្នុងតំលៃជាង 600 USD។ វាមានរាងស្រដៀងទៅនឹង Optimus G ប៉ុន្តែ GJ បាន
បំពាក់នូវសមត្ថភាពការពារជម្រាបទឹក និងហុយចូលនៃធូលីតាមស្តង់ដារ IP57។ ស្មាតហ្វូនអាច
ត្រាំក្នុងទឹកជម្រៅ មួយម៉េត្រ បានប្រហែល ៣០នាទី។ ជាក់ស្តែង GJ មានការរចនាម៉ូត សំបក
ធ្វើពីជ័រអាចដោះបាន ជំនួសឲ្យសំបកអាលុយមីញ៉ូមមិនអាចដោះបាន ដែលមាននៅលើ Optimus
G ។

រូបសណ្ឋាននៃស្មាតហ្វូនមិនជ្រាបទឹកនេះ មិនមានអ្វីផ្លាស់ប្តូរច្រើនទេ បើប្រៀបនឹង Version ដើម។
វាបានបំពាក់ នូវអេក្រង់ HD 720p 4,7 inch, ប្រើប្រាស់ chip quad core Snapdragon S4 Pro
ល្បឿន1,5 GHz និង RAM 2 GB។ ផ្នែកខាងក្រោយគឺជាកាមេរ៉ា 13 megapixel ក្នុងនោះកាមេរ៉ា
មុខ មានទំហំ 1,3 megapixel។ Optimus GJ មានមេម៉ូរីក្នុង 16 GB, ថ្ម 2.280 mAh។

បច្ចុប្បន្ន LG នៅមិនទាន់ឲ្យដឹងពីផែនការបង្ហាញខ្លួន Optimus GJ Version អន្តរជាតិ សំរាប់ទីផ្សារ
ប្រទេសដទៃផ្សេងទៀត ក្រៅពីតៃវ៉ាន់ នៅឡើយទេ។

ទស្សនារូបភាពជាក់ស្តែងនៃ Optimus GJ ដូចខាងក្រោម៖

ដោយ៖ សិលា
ប្រភព៖ VE


Tags: the first waterproof Android Phone LG Optimus GJ hightech