CamNews

បច្ចេកវិទ្យា 

Update ៖ iPhone 5 មានតំលៃចាប់ពី 1190 USD ដល់ 1330 USD នៅកម្ពុជា

អ្វីដែល iFan ជាច្រើននាក់បាន និងកំពុងរង់ចាំយ៉ាងអន្ទះសារ អស់រយះពេលដ៏
យូរហើយ
នោះ ឥឡូវបានមកដល់ទីផ្សារប្រទេសកម្ពុជាហើយ។

តាមរយះគេហទំព័រទូរស័ព្ទក្នុងស្រុកមួយបានបង្ហាញឲ្យឃើញថា តំលៃលក់នៃស្មាតហ្វូនស៊េរីថ្មី
ដ៏ទំនើបរបស់ Apple ដែលទើបតែដាក់បង្ហាញខ្លួនកាលពីថ្ងៃទី12/9 នៅអាមេរិចនោះ ត្រូវបាន
ដាក់លក់ក្នុងតំលៃដ៏ខ្ពស់មួយគឺ 1190 USD សំរាប់ iPhone 5 ទំហំ 16 GB, 1270 USD  សំរាប់
iPhone 5 ទំហំ 32 GB និង 1330 USD សំរាប់ iPhone 5 ទំហំ 64 GB version អន្តរជាតិ។ តំលៃ
នេះគឺជាតំលៃដែល Camnews បានឃើញនៅព្រឹកថ្ងៃទី 22/9/2012 នេះ។ ដូច្នេះវាអាចប្រែប្រួល
តំលៃនៅថ្ងៃក្រោយទៀត។

 

ដោយ៖ សិលា


Tags: update iphone 5 prices 1190 to 1330usd apple smartphone hightech