ក្រុមហ៊ុនកូរ៉េខាងត្បូង ត្រូវបានគេឲ្យដឹងថា នឹងធ្វើការបង្ហាញនូវគំរូនាឡិកាឆ្លាតវៃ នៅក្នុងរដូវវិស្សម កាលខាងមុខនេះ ជាមួយនឹងសមត្ថភាពអាចធ្វើការហៅចេញចូល (សន្ទនា) ផ្ញើសារ...ដោយឯករាជ្យ មិនចាំបាច់ធ្វើការភ្ជាប់ជាមួយទូរស័ព្ទ។
តាមសារព័ត៌មាន Wall Street Journal, Smartwatch របស់ Samsung នឹងខុសប្លែកពីស៊េរីត្រកូល Galaxy Gear និងបណ្តាឧបករណ៍ពាក់ដៃដទៃផ្សេងទៀត នៅលើទីផ្សារ។ នាឡិកាឆ្លាតវៃភាគច្រើន សម្រាប់ពេលបច្ចុប្បន្ននេះ មានតួនាទីគ្រាន់តែជាឧបករណ៍ ជំនួយសម្រាប់ស្មាតហ្វូនតែប៉ុណ្ណោះ ពោលគឺត្រូវភ្ជាប់តាមរយះ Bluetooth ដើម្បីទទួលការហៅទូរស័ព្ទ, Update Alerts ពីទូរស័ព្ទ។
ស៊េរី Galaxy Gear របស់ Samsung បច្ចុប្បន្ន ប្រើជាឧបករណ៍ ជំនួយសម្រាប់ស្មាតហ្វូនត្រកូល Galaxy S និង Note
ក្នុងនោះ ផលិតផលថ្មីអាចមានដំណើរការជាឯករាជ្យ អាចធ្វើការហៅចេញ ផ្ញើសារ អ៊ីមែល លេងអ៊ីន ធឺណេត ថតរូប វាស់ចង្វាក់បេះដូង... ដោយមិនចាំបាច់ឆ្លងកាត់តាមទូរស័ព្ទ (ដូចទៅនឹងនាឡិកា Neptune Pine)។
ឧបករណ៍នេះនឹងប្រើប្រព័ន្ធប្រតិបត្តិការ Tizen ហើយវាដើរតួនាទីជាទូរស័ព្ទតូច ជាង។ Samsung កំពុងធ្វើការចរចារ ជាមួយនឹងបណ្តាក្រុមហ៊ុនប្រព័ន្ធទូរស័ព្ទចល័ត នៅអាមេរិច ដើម្បីដាក់លក់ផលិត ផល នៅក្នុងខែមិថុនា ឬកក្កដា។ ជាក់ស្តែង ក្រុមហ៊ុននេះ ក៏នឹងត្រូវប្រឈមមុខជាមួយនឹងបញ្ហាមួយ គឺនាឡិកា ពិបាកធានាបាននូវរយះពេលប្រើប្រាស់ថ្ម តាមអ្វីដែលចង់បាន ដោយសារតែនាឡិកា មាន ទំហំតូច ដូច្នេះអាចផ្ទុកថ្មបានតែទំហំតូចដែរប៉ុណ្ណោះ៕
ប្រែសម្រួល៖ សិលា
ប្រភព៖ vexpress