ស្មាតហ្វូន iPhone តំលៃទាបដែល Apple ជិតធ្វើការបង្ហាញខ្លួននៅថ្ងៃខាងមុខនេះ ហាក់ដូចជា
ជិតដំឡើងចប់សព្វគ្រប់ហើយ នៅពេលឧបករណ៍គ្រឿងផ្សំអេក្រង់នៃផ្នែកខាងមុខ របស់ផលិត
ផលនេះ បានលេចចេញនូវរូបភាពចចាមអារាម។
បន្ទាប់ពីរូបភាពជាច្រើននៃផ្នែកខាងក្រោយ ថ្មីៗនេះរូបភាពនៃផ្នែកខាងមុខអេក្រង់ ដែលត្រូវបាន
គេចាត់ទុកថាជា iPhone តំលៃទាប (iPhone 5C) បានបង្ហាញខ្លួន។ តាមរយះរូបភាពនេះបានឲ្យ
ឃើញថា អេក្រង់របស់ iPhone 5C ស្រដៀងទៅនឹង iPhone 5 ដែលដូចទៅនឹងព័ត៌មានចចាម
អារាម ដែលថាវានឹងមានអេក្រង់ទំហំ 4 inch Retina ដូចម៉ូដែលមុន (iPhone 5)។
iPhone 5C ត្រូវបានឲ្យដឹងថាជា iPhone ដែលមានតំលៃទាប មានសំបកធ្វើពីជ័រ ជាមួយនឹងការ
រចនាម៉ូតផ្នែកខាងក្រោយ មានច្រើនពណ៌ ឯផ្នែកខាងមុខមានផ្ទៃពណ៌ស ដូចទៅនឹងការរចនាម៉ូត
នៅលើ iPod Touch។
តាមប្រភពព័ត៌មានមួយចំនួនកាលពីពេលមុនៗបានឲ្យដឹងថា iPhone 5C នឹងធ្វើការបង្ហាញខ្លួន រួម
គ្នាជាមួយនឹង iPhone 5S ៕
ដោយ៖ សិលា
ប្រភព៖ VE