CamNews

ទូរស័ព្ទ 

បណ្តាកំពូលស្មាតហ្វូន ដែលត្រៀមបង្ហាញខ្លួន នៅខែ កញ្ញា ខាងមុខនេះ

យើងទាំងអស់គ្នា បានដឹងហើយថា នៅក្នុងខែ កញ្ញា ខាងមុខនេះ គឺជាខែមួយ ដែលក្រុមហ៊ុន
ផលិតស្មាតហ្វូនធំៗមួយចំនួន បានត្រៀមខ្លួន បញ្ចេញនូវស្មាតហ្វូន លំដាប់កំពូលរបស់ខ្លួន
ដើម្បីដណ្តើមយក ការចាប់អារម្មណ៍ ពីសំណាក់អ្នកប្រើប្រាស់ ជាពិសេសអ្នកដែលចូលចិត្ត
ដេញស៊េរី ប្រើស្មាតហ្វូនថ្មីៗ ទំនើបៗ។

ក្រៅពីកំពូលស្មាតហ្វូន ថ្មីពីរស៊េរីរបស់ Apple តើនៅក្នុងខែ កញ្ញា ខាងមុខនេះ នឹងមាន ស្មាត
ហ្វូន លំដាប់កំពូល ណាខ្លះទៀត ដែលនឹងបង្ហាញខ្លួន នៅក្នុងខែនោះដែរ?​ តាមដានជាមួយ
គេហទំព័រ Camnews ដូចខាងក្រោមនេះ ៖

Samsung Galaxy Note III

Galaxy Note ជំនាន់ថ្មីរបស់ Samsung នេះ ត្រូវបានគេរំពឹងថា នឹងក្លាយទៅជា ស្មាតហ្វូន លំដាប់
លើគេរបស់ Samsung នៅពេលវាបង្ហាញខ្លួន។ Note III នឹងធ្វើការបង្ហាញខ្លួននៅថ្ងៃទី ៤ ខែកញ្ញា
ខាងមុខនេះ ក្នុងព្រឹត្តិការណ៍ Mobile Unpacked Episode 2 របស់ Samsung ដែលនឹងធ្វើនៅទីក្រុង
ប៊ែរឡាំង ប្រទេសអាឡឺម៉ង់។

Sony Xperia Z One

Sony Xperia Z One ដែលត្រូវបានគេហៅម៉្យាងទៀតថា Honami គឺជា Version ពង្រីកធំរបស់
ស្មាតហ្វូនមិនជ្រាបទឹក Xperia Z ប៉ុន្តែវាត្រូវបានបំពាក់នូវកាមេរ៉ាទំហំធំ 20,7 megapixel ជាមួយ
កាណុង G ដែលសន្យាថានឹងថតរូបភាព បានច្បាស់ល្អ។ វានឹងធ្វើការបង្ហាញខ្លួន នៅកន្លែង និង
ថ្ងៃតែមួយ (៤ កញ្ញា) ដូចនឹង Note III ដែរ។

HTC One Max

HTC One Max គឺជាម៉ូដែលស្មាតហ្វូន ពង្រីកធំពី HTC One ជាមួយនឹងការរចនាម៉ូតស្រដៀងគ្នា។
តាមព័ត៌មានចចាមអារាម One Max នឹងបំពាក់នូវអេក្រង់ទំហំ 5,9 inch។ វាត្រូវបាន HTC ផលិត
ឡើងដើម្បីធ្វើការប្រកួតប្រជែង ជាមួយនឹង ស្មាតហ្វូន Note III របស់ Samsung ពេលវាបង្ហាញ
ខ្លួន។

Apple iPhone 5S

iPhone 5S គឺជាស្មាតហ្វូនជំនាន់ថ្មីរបស់ Apple ដែលត្រូវបានអ្នកប្រើប្រាស់ ជាពិសេស iFan
ទន្ទឹមរង់ចាំ ចង់ឃើញវាបង្ហាញខ្លួនជាងគេ។ តាមប្រភពព័ត៌មានចចាមអារាមកាលពីពេលកន្លង
មក iPhone 5S មិនមានអ្វីផ្លាស់ប្តូរច្រើនទេស្តីពីការរចនាម៉ូត ខាងក្រៅ ប៉ុន្តែវាមានការអាប់ហ្រេដ
ផ្នែកខាងក្នុង (Hardware) មួយចំនួន ហើយអាចមានបន្ថែមពីរពណ៌ ផ្សេងទៀត ពីលើពណ៌ខ្មៅ
និងស គឺពណ៌មាស (លឿងដូចស្រាសំប៉ាញ) និងពណ៌ប្រផេះ។​ iPhone 5S ត្រូវបានគេសន្និដ្ឋាន
ថា នឹងបង្ហាញខ្លួននៅថ្ងៃទី ១០ ខែកញ្ញា ខាងមុខនេះ។

Apple iPhone 5C

iPhone 5C ក៏ជាផលិតផលមួយរបស់ Apple ដែលកំពុងត្រូវបានអ្នកប្រើប្រាស់ស្មាតហ្វូន មានការ
ចាប់អារម្មណ៍ច្រើនផងដែរ។ iPhone 5C គឺស្មាតហ្វូនតំលៃទាបរបស់ Apple ដែលមានសំបកធ្វើពី
ជ័រ ហើយមានលក្ខណៈពិសេសៗ ប្រហាក់ប្រហែលនឹង iPhone 5 ដែលត្រូវបានគេសន្និដ្ឋានថា
វាផលិតឡើងដើម្បីជំនួសកន្លែង iPhone 5 (Apple អាចឈប់ផលិត iPhone 5 នៅពេល iPhone
5C បង្ហាញខ្លួននៅលើទីផ្សារ)។ iPhone 5C ត្រូវបានគេដឹងថា វានឹងធ្វើការបង្ហាញខ្លួន រួមពេលជា
មួយ iPhone 5S ផងដែរ។

Nokia Lumia 1520 Bandit

នេះគឺជាស្មាតហ្វូន កាត់ Tablet ប្រើ Window Phone ស៊េរីថ្មីរបស់ Nokia ដែលស្ថិតក្នុងត្រកូល
Lumia នឹងមានអេក្រង់ធំរហូតដល់ 6 inch។ Nokia Lumia 1520 ត្រូវបានគេដឹងថា វានឹងបំពាក់
នូវ CPU Quad Core ដំបូងគេរបស់ Nokia ជាមួយនឹងអេក្រង់ Full HD ។ Lumia 1520 ត្រូវបាន
គេសន្និដ្ឋានថា​នឹងធ្វើការបង្ហាញខ្លួន នៅទីក្រុង ញូយ៉ក ថ្ងៃទី ២៦ និង ២៧ ខែកញ្ញា ខាងមុខនេះ។

តើក្នុងចំណោមបណ្តាកំពូល ស្មាតហ្វូនទាំងអស់ ខាងលើនេះ តើកំពូលស្មាតហ្វូនណាខ្លះ ដែល
ប្រិយមិត្ត ចង់ឃើញបង្ហាញខ្លួនជាងគេ នៅក្នុងខែ កញ្ញា ខាងមុខនេះ?

តាមដានព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!

ដោយ៖ សិលា
ប្រភព៖ VExpress


Tags: super smartphones release in September iphone 5s iphone sc galaxy note III xperia Z1 hightech