CamNews

ព័ត៌មានបច្ចេកវិទ្យា 

Nokia បានប្តូរពណ៌ទាំង Cover និង Profile Picture លើហ្វេសប៊ុក ទៅជាពណ៌បៃតងខ្ចី, ចង់សំដៅទៅលើអ្វីទៅ?

នៅក្នុងថ្ងៃ ១៤ កុម្ភះ ដែលជាទិវានៃក្តីស្រលាញ់ ហើយជាទូទៅ គេបានជ្រើសរើសពណ៌ក្រហម យក ប្រើតំណាងឲ្យសេចក្តីស្រលាញ់របស់ពួកគេ នៅក្នុងថ្ងៃនេះផងដែរ។ ប៉ុន្តែក្រុមហ៊ុនទូរស័ព្ទ Nokia វិញ បានធ្វើឲ្យមនុស្សទូទៅ ទូទាំងពិភពលោក មានការចាប់អារម្មណ៍ និងងឿងឆ្ងល់ ជាខ្លាំង នៅពេល ដែលគ្រប់ទំព័រហ្វេសប៊ុកផ្លូវការរបស់ Nokia ទូទាំងពិភពលោក ត្រូវបានប្តូរពណ៌ ទាំង នៅលើ Cover និងរូបភាព Profile ទៅជាពណ៌បៃតងខ្ចី។ បើយើងគិតពីពណ៌វិញ គឺពិតណាស់ថា ការផ្លាស់ប្តូរពណ៌ នេះពិតជាមិនមានអ្វីពាក់ព័ន្ធ នឹងថ្ងៃ ទិវានៃក្តីស្រលាញ់ឡើយ។

ពិតជាគួរឲ្យស្តាយណាស់ដែល Nokia មិនបានបង្ហើបឲ្យដឹងព័ត៌មានអ្វីទាំងអស់ ទាក់ទងនឹងការ ផ្លាស់ប្តូរនេះ ប៉ុន្តែយើងអាចប៉ាន់ស្មានបានថា វាប្រហែលជាមានពាក់ព័ន្ធជាមួយនឹង ផលិតផល ដែលនឹងធ្វើការបង្ហាញណែនាំនៅក្នុងព្រឹត្តិការណ៍ MWC 2014 ខាងមុខនេះ។ 

រូបភាពចចាមអារាមេបស់ Nokia Normandy ដែលផ្គត់ផ្គង់ដោយ @evleaks

ច្បាស់ណាស់ថា វាមិនមែនជាការគាប់ជួននោះទេ ព្រោះថាពណ៌បៃតងនេះ ត្រូវបានលេចចេញជា ច្រើនដង ហូរហែរមក នៅក្នុងរូបភាពចចាមអារាមរបស់ Nokia Normandy (ឈ្មោះពិតអាចជា X A110) ដែលត្រូវបានគេចាត់ទុកថា ជាស្មាតហ្វូនប្រើ Android ដំបូងគេរបស់ Nokia។ តាំងពីដើម រៀងមករហូតដល់ពេលបច្ចុប្បន្ន ពណ៌បៃតង មិនធ្លាប់ជាពណ៌លេចធ្លោ ដែលក្រុមហ៊ុនជ្រើស យកមកធ្វើពាណិជ្ជកម្មនោះទេ (ជាទូទៅគឺពណ៌ខៀវ ឬពណ៌លឿង) ហើយប្រហែលជា Normandy គឺជាស្មាតហ្វូនដំបូងគេហើយមើលទៅ ដែលត្រូវបាន Nokia កំណត់យកពណ៌បៃតង ជាពណ៌លេច ធ្លោជាងគេនោះ។

ជាមួយនឹងការផ្លាស់ប្តូរទៅជាពណ៌បៃតងខ្ចី នេះផងដែរ នៅលើទំព័រហ្វេសប៊ុក Nokia ដែលមាន អ្នកគ្រាំចុច Like ជាង១២លាន នាក់នោះ មានការបញ្ចេញមតិយោបល់ ចម្រូងចម្រាស់គ្នាជា ច្រើន។ អ្នកខ្លះ បានផ្តោតទៅលើ ការបញ្ចេញនូវស្មាតហ្វូនប្រើ Android ជាលើកដំបូងរបស់ Nokia។ អ្នកមួយចំនួន គឺបានផ្តោតទៅលើការប្តូរ ការគ្រប់គ្រងពីខាង Microsoft វិញ។ ឯមួយចំនួន ផ្សេងទៀត ក៏បាន បញ្ចេញមតិយោបល់ ពីការស្អប់ក្នុងការប្រើប្រាស់ ស្មាតហ្វូនប្រើ Andoid ផងដែរ៕

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ មួយចំនួនទៀត៖

- Nokia បញ្ចេញស្ប៉តពាណិជ្ជកម្ម Lumia Icon ដៀមដាមចំៗទៅលើ Galaxy S4 (Video inside)
- Nokia បង្ហាញខ្លួន Lumia Icon ជាមួយនឹងអេក្រង់ ៥អ៊ីន Full HD (Video inside)

- បែកធ្លាយរូបភាព iPhone 6 ថ្មីៗ ជាច្រើនសន្លឹក

ដោយ៖ សិលា


Tags: Nokia facebook nokia X A110 Normandy Nokia Android Hightech