ក្នុងតួនាទី ជាអ្នកឧបត្ថមធំ ដល់កីឡាអូឡាំពិករដូរងារ ខាងមុខនេះ ដែលប្រារព្ធធ្វើឡើងនៅ Sochi ក្រុមហ៊ុន Samsung ទើបតែធ្វើការប្រកាស ស្នើសុំដល់បណ្តាអត្តពលិកទាំងអស់ ត្រូវបិទបាំងនូវ logo Apple នៅលើ iPhone របស់ពួកគេ នៅក្នុងថ្ងៃពិធីបើកសម្ភោធ ដែលនឹងត្រូវបានផ្សាយផ្ទាល់ ដើម្បីកុំឲ្យកាមេរ៉ា ផ្តិតយករូបភាព Logo Apple បាន។ ក្រៅពីនេះ Samsung ក៏បានកំណត់បញ្ជាក់ ថា អត្តពលិកទាំងអស់ ត្រូវប្រើប្រាស់ Logo Samsung ដើម្បីជំនួស Logo របស់បណ្តា Brand ក្រុម ហ៊ុនដទៃទៀត ដែលមិនបានចូលរួមឧបត្ថម ក្នុងការប្រកួតកីឡាអូឡាំពិកនេះ។
លើសពីនេះក្រុមហ៊ុន Samsung បានផ្តល់ជូនគ្រប់អត្តពលិក ទាំងអស់ ដែលបានចូលរួមក្នុងកីឡា អូឡាំពិកលើកនេះ ក្នុងម្នាក់ទទួលបាននូវ ស្មាតហ្វូន Galaxy Note 3 មួយគ្រឿង គឺមានន័យស្មើនឹង គ្រប់ប្រទេសដែលបានចូលរួម។
ការកំណត់នេះ គឺអនុវត្តតែចំពោះ អត្តពលិកដែលចូលរួមប្រកួតប៉ុណ្ណោះ ពោលគឺមិនបានអនុវត្ត ជាមួយនឹង ទស្សនិកជន ដែលចូលទស្សនាការប្រកួតនោះទេ។
គួរបញ្ជាក់ផងដែរថា កីឡាអូឡាំពិក រដូវរងារ (2014 Winter Olympics) ខាងមុខនេះ គឺជាការ ប្រកួតកីឡាអូឡាំពិក រដូវរងារ លើកទី ២២ ដែលនឹងប្រារព្ធឡើងចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ២៣ ខែកុម្ភះ ឆ្នាំ២០១៤ នៅឯ Sochi ប្រទេសរុស្ស៊ី៕
ប្រែសម្រួល៖ សិលា
ប្រភព៖ tinhte