CamNews

ទូរស័ព្ទ 

Samsung បញ្ចេញស្មាតហ្វូនជំនាញ ថតរូប Selfie ជាមួយនឹងការបំពាក់កាមេរ៉ាមុខមាន អំពូល LED flash ជំនួយ

បន្ទាប់លេចចេញនូវព័ត៌មានចចាមអារាមមួយរយះពេលមក Samsung បានដាក់បង្ហាញណែនាំជាផ្លូវការ នូវស្មាតហ្វូនស៊េរី មធ្យមពីរម៉ូដែលផ្សេងគ្នាគឺ Galaxy J7 និង Galaxy J5 នៅលើទីផ្សារប្រទេសចិន ដោយផ្តោតទៅលើអតិថិជនប្រើប្រាស់ ជាយុវវ័យ។

អាន៖ ឮមកថា LG G4 Pro នឹងមានសំបកធ្វើពីអាលុយមីញ៉ូម ប្រើ chip SnapDragon 820 កាមេរ៉ា 27MP RAM ដល់ទៅ 4GB?

Galaxy J7 និង Galaxy J5 គឺជាស្មាតហ្វូនពីរម៉ូដែលដំបូងគេរបស់ Samsung ដែលត្រូវបានក្រុមហ៊ុន បំពាក់អំពូល LED flash ដើម្បីជួយគាំទ្រកាមេរ៉ាទំហំ 5 MP នៅផ្នែកខាងមុខ។ ទន្ទឹមនឹងនោះ ស្មាតហ្វូន ទាំងពីរនេះ ក៏មានបំពាក់នូវចំនុចរួម ដូចគ្នាមួយចំនួនផ្សេងទៀតដូចជា៖ គាំទ្របច្ចេកវិទ្យា LTE ប្រើប្រាស់ ស៊ីមបានពីរ RAM 1.5GB អង្គផ្ទុកទិន្នន័យខាងក្នុង 16GB កាមេរ៉ាក្រោយទំហំ 13 MP f/1.9។

Galaxy J7 បានបំពាក់នូវអង្គដំណើរការ 8 core Snapdragon 615 អេក្រង់ទំហំ 5.5 inch ជាមួយនឹង រីសូលុយហ្សិន 720p និងថាមពលថ្ម 3000 mAh។ ក្នុងនោះ Galaxy J5 មានលក្ខណៈសម្បត្តិទាបជាង បន្តិច ជាមួយនឹងអេក្រង់ទំហំ 5 inch រីសូលុយហ្សិន 720p មានអង្គដំណើរការ Quad core Snapdragon 410 ល្បឿន 1.2 GHz និង ថាមពលថ្ម 2600 mAh។

អាន៖ BlackBerry Venice ប្រើ Android នឹងបង្ហាញខ្លួន នៅខែវិច្ឆិកា ជាមួយលក្ខណៈសម្បត្តិ មិនអន់ នោះទេ

ទាំង Galaxy J7 និង Galaxy J5 សុទ្ធតែប្រើប្រព័ន្ធប្រតិបត្តិការ Android 5.1 Lollipop និងដាក់លក់នៅ លើទីផ្សារប្រទេសចិន ជាមួយនឹងជម្រើសបីពណ៌ផ្សេងគ្នា មានដូចជា៖ ពណ៌ស ពណ៌ខ្មៅ និងពណ៌ទឹក មាស។​ Galaxy J7 នឹងមានតំលៃលក់ប្រហែល ២៨៩ ដុល្លារ រីឯ Galaxy J5 មានតំលៃប្រហែល ២២៥ ដុល្លារ។

បច្ចុប្បន្ន Samsung​ នៅមិនទាន់បង្ហើបឲ្យដឹង ពីផែនការដាក់លក់ស្មាតហ្វូនពីរម៉ូដែលខាងលើនេះ នៅលើ ទីផ្សារប្រទេសដទៃផ្សេងទៀត ក្រៅពីប្រទេសចិន នៅឡើយទេ៕

អាន៖ Samsung ចុះឈ្មោះយកប៉ាតង់ ស្លាកយីហោ Galaxy S6 Note

រូបភាពជាក់ស្តែងមួយចំនួនរបស់ Galaxy J7 ៖

រូបភាពជាក់ស្តែងមួយចំនួនរបស់ Galaxy J5៖

 

ប្រែសម្រួល៖ ករុណា
ប្រភព៖ PhoneArena, Vreview


Tags: Samsung Selfie Smartphone Galaxy J7 Galaxy J5 Hightech