កាលពីពេលថ្មីៗនេះ បណ្តាញទំនាក់ទំនងសង្គម Twitter ជាផ្លូវការរបស់ Sony នៅប្រទេស
បារាំង និងហូឡង់ ទើបតែធ្វើការបង្ហោះនូវព័ត៌មានមួយចំនួន ស្តីពីតំលៃលក់ និងពេលវេលា
ដាក់លក់នៃ ផលិតផលថ្មីទាំងពីរដែល Sony ទើបតែធ្វើការបង្ហាញខ្លួននោះគឺ Xperia Z Ultra
និងនាឡិកាដៃ SmartWatch 2។
ក្នុងនោះ ស្មាតហ្វូន Full HD ស្តើងជាងគេបំផុតលើពិភពលោក Xperia Z Ultra នឹងមានតំលៃ
លក់ 729 Euro (ប្រហែល 954 USD) ដែលនឹងត្រូវបានដាក់លក់នៅត្រីមាសទី ៣ ក្នុងឆ្នាំនេះ
រីឯ SmartWatch 2 មានតំលៃលក់ 199 Euro (~260 USD) ហើយនឹងដាក់លក់នៅខែកញ្ញា
ខាងមុខនេះ។ ចំណែកនៅលើ Twitter របស់ Sony ហូឡង់ មានតំលៃលក់ទាបជាងបន្តិច
សំរាប់ Xperia Z Ultra គឺ 719 Euro (~940 USD)។
នេះគឺជាតំលៃលក់សំរាប់ Version Unlock ដែលអ្នកអាចទិញយកមកប្រើបាន គ្រប់ប្រព័ន្ធ
ទូរស័ព្ទចល័តទាំងអស់។ ជាមួយនឹងកំរិតតំលៃនេះ ត្រូវបានគេប៉ាន់ស្មានថា តំលៃលក់
នៅអាមេរិច នៃស្មាតហ្វូន 6,4" នឹងស្ថិតតែក្នុងរង្វង់តំលៃប្រហែល 700 Euro ព្រោះតំលៃ
លក់នៅលើទីផ្សារ អឺរ៉ុប និងអាមេរិច ប្រហាក់ប្រហែលគ្នា ពោលគឺ លើសខ្វះគ្នាបន្តិចបន្តួច
តែប៉ុណ្ណោះ៕
ដោយ៖ សិលា
ប្រភព៖ TTE