CamNews

ព័ត៌មានបច្ចេកវិទ្យា 

Android នៅតែឈរលំដាប់លេខ១, Windows Phone បន្តដេញតាម iOS

បើតាមស្ថិតិពីក្រុមហ៊ុន Kantar Worldpanel នៅក្នុងខែវិច្ឆិកា កន្លងទៅនេះ បណ្តាប្រព័ន្ធប្រតិបត្តិ ការ ឧបករណ៍ Mobile នៅតែមានការរីកចំរើន និងរក្សាបានតំណែង យ៉ាងរឹងមាំ។ ឈរលំដាប់ទី១ ក្នុងតារាងគឺជា ប្រព័ន្ធប្រតិបត្តិការ Android បន្ទាប់មកទី២ គឺ iOS របស់ Apple ហើយបន្ទាប់មក ទៀតគឺជា Windows Phone ពី Microsoft។

នៅក្នុងប្រទេសខ្លះ Windows Phone បានវ៉ាឈ្នះ iOS ជាក់ស្តែងដូចជានៅប្រទេស អ៊ីតាលី ពេល ដែល Windows Phone ទទួលបាន ១៥,៦% នៃបរិមាណលក់ចេញក្នុងមួយខែ ចំណែកឯ iOS វិញ ទទួលបានតែ ១០,៦%។ ប៉ុន្តែ បើសិនជាយើង គិតសរុបទូទាំងពិភពលោកវិញ ប្រព័ន្ធប្រតិបត្តិការ មកពីខាង Apple នៅតែរក្សាបានតំណែងយ៉ាងរឹងមាំ ក្នុងលេខរៀងទី២។ ការបង្ហាញខ្លួនរបស់  iPhone 5S និង iPhone 5C វាជាកំលាំងជម្រុញដ៏ខ្លាំងមួយ ដល់ iOS ហើយក៏មានឥទ្ធិពលបន្ថយ នូវល្បឿន នៃការរីកចំរើនរបស់ប្រព័ន្ធប្រតិបត្តិការ ដទៃផ្សេងទៀតផងដែរ។

នៅតាមបណ្តាប្រទេសដែលមានសក្តានុពលរបស់ Microsoft ដូចជានៅអាមេរិច និងអាឡឺម៉ង់ ប្រព័ន្ធប្រតិបត្តិការ Windows Phone នៅតែស្ថិតនៅក្រោម Android និង iOS។ នៅអង់គ្លេស និង ចិន ស្ថានភាពរបស់ Windows Phone គឺកាន់តែយ៉ាប់យឺនថែមទៀត។

សរុបមក Android នៅតែជាប្រព័ន្ធប្រតិបត្តិការ ដែលដណ្តើមបានទីផ្សារច្រើនជាងគេបំផុត លើក លែងតែនៅប្រទេសជប៉ុន តែមួយប៉ុណ្ណោះ ដែលទីផ្សាររបស់ iOS មានច្រើនជាងគេ។ នៅអាមេរិច ប្រព័ន្ធប្រតិបត្តិការទាំងពីរនេះ (Android និង iOS) មានលក្ខណៈប្រហាក់ប្រហែលគ្នា៕

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ ដទៃផ្សេងទៀត៖

- iPad Pro អេក្រង់ទំហំ ១២,៩ អ៊ីន នឹងមានកំរិតរីសូលុយស្យុង 2K និង​ 4K
- Samsung បង្ហាញខ្លួន ឧបករណ៍ដំបូងគេ ប្រើប្រព័ន្ធប្រតិបត្តិការ Tizen

- Samsung ធ្វើឲ្យលេចចេញ ឲ្យដឹងលក្ខណៈសម្បត្តិខ្លះៗ នៃ Galaxy S5 និង Note 3 ពណ៌ក្រហម

ប្រែសម្រួល៖ សិលា
ប្រភព៖ vreview

 


Tags: Android the Windows Phone iOS Mobile Device Hightech