កាសែត Nikkan Kogyo Shimbun របស់ជប៉ុនទើបបង្ហើឲ្យដឹងថា Sharp នឹងចាប់ផ្តើមធ្វើការផលិត
អេក្រង់ដល់ iPhone 5S នៅតាមរោងចក្ររបស់ក្រុមហ៊ុន ឯ Kameyama នៅក្នុងខែមិថុនា ឆ្នាំ២០១៣
ខាងមុខនេះ។ បណ្តារូបសណ្ឋានរបស់ iPhone 5S ក៏ត្រូវបានប្រភពដដែល បង្ហើបឲ្យដឹងថា នឹងមិន
មានអ្វីផ្លាស់ប្តូរច្រើនទេ បើប្រៀបជាមួយ iPhone 5។
ក្នុងរយះពេលកន្លងទៅថ្មីៗនេះ មានព័ត៌មានចចាមអារាមជាច្រើននិយាយថា iPhone 5S នឹងមានការ
យឺតក្នុងការបង្ហាញខ្លួន ពោលត្រូវរង់ចាំដល់ត្រីមាសទី៣។ ប្រភពព័ត៌មានពី Nikkan នេះបានជួយឲ្យ
យើងអាចជឿថា iPhone 5S នឹងបង្ហាញខ្លួនយឺតមែន ព្រោះថា បន្ទាប់ពីការផលិតអេក្រង់ ដំណើរការ
នៃការដំឡើងស្មាតហ្វូន និងការផលិតឧបករណ៍គ្រឿងផ្សំផ្សេងទៀតរបស់ iPhone 5S ក៏ចាំបាច់ត្រូវ
ការពេលវេលាសមរម្យមួយដែរ។
ក្រៅពី Sharp គឺនៅមានដៃគូសហការពីរទៀត ដែលទទួលភារកិច្ចក្នុងផ្គត់ផ្គង់អេក្រង់ iPhone ថ្មីរបស់
Apple នោះគឺ LG Display និង Japan Display។
លទ្ធភាពច្រើន iPhone 5S នឹងត្រូវបានបង្ហាញខ្លួនរួមគ្នាជាមួយនឹង iOS 7 ប្រព័ន្ធប្រតិបត្តិការ iOS ថ្មី
បំផុតសំរាប់បណ្តាឧបករណ៍ Mobile របស់ Apple ៕
ដោយ៖ សិលា
ប្រភព៖ Zng