តាមប្រភពពីក្រុមហ៊ុនស្រាវជ្រាវទីផ្សារ IHS iSuppli បានធ្វើការសន្និដ្ឋានថាបរិមាណ iPad Mini
Retina ដែលផលិតក្នុងឆ្នាំ ២០១៣ នេះ នឹងមានចំនួនប្រហាក់ប្រហែលជាមួយនិង បរិមានផលិត
iPad Mini កាលពីឆ្នាំ ២០១២ កន្លងទៅ។
"ផ្អែកទៅលើអ្វីដែលពួកយើងបានឃើញ នៅក្នុងខ្សែចង្វាក់ផលិតកម្ម គឺបរិមាណ iPad mini ជំនាន់
ថ្មី នឹងមានចំនួនប្រហាក់ប្រហែល បរិមាណ iPad Mini ដែលពួកយើងធ្លាប់បានឃើញនៅក្នុងត្រីមាស
ទី IV ឆ្នាំមុន", នេះបើតាមការឲ្យដឹងពីលោក Vinita Jakhanwal, នាយកក្រុមហ៊ុនស្រាវជ្រាវវិភាគ IHS
iSupply។
ម៉ូដែល iPad Mini Retina ត្រូវបានសន្និដ្ឋានថា នឹងបំពាក់នូវអេក្រង់ទំហំ 7.9 inch ជាមួយកំរិតពន្លឺ
2048x1536 ដូចទៅនឹងកំរិតពន្លឺរបស់ iPad 4។ ប៉ុន្តែដោយសារតែមានអេក្រង់តូចជាង pixel density
របស់ iPad Mini Retina នឹងមានចំនួន 324ppi ខ្ពស់ជាងច្រើនបើប្រៀបជាមួយ 264ppi ដែលមាននៅ
លើ iPad 4។ តាម Cnet, LG Display ត្រូវបានគេសន្និដ្ឋានថា ជាក្រុមហ៊ុនផ្គត់ផ្គត់អេក្រង់សំរាប់ iPad
Mini Retina៕
ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!
ដោយ៖ សិលា
ប្រភព៖ VReview