CamNews

ព័ត៌មានបច្ចេកវិទ្យា 

ធ្លាយរូបភាព Smartwatch របស់ Samsung ធ្វើ​ឲ្យ Apple ព្រួយ​បារម្ភ

កាលពីប៉ុន្មានថ្ងៃមុននេះ មាមលេចឮនូវពាក្យ ចចាមអារ៉ាមមួយថា ក្រុមហ៊ុន Apple កំពុងតែសំងំ
ផលិតនាឡិកាឆ្លាតវៃ (iWatch) ដែលមានសមាជិកនៅក្នុងក្រុម ប្រហែលជា ១០០នាក់។ ដោយ
ឡែកនៅថ្ងៃនេះ សម្រាប់តែលេចចេញរូបភាព នាឡិកាឆ្លាតវៃ (Smartwatch) របស់ក្រុមហ៊ុន
Samsung វិញម្ដង។

យោងតាមរូបភាពលើបណ្ដាញអ៉ីនធើណែត ដែលអ្នកបង្ហោះរូបភាពនោះ មិនបានបញ្ជាក់អត្ត
សញ្ញាណច្បាស់លាស់ ប៉ុន្តែបានអះអាងថា រូបភាពដែលខ្លួនបានបង្ហោះគឺជារូបភាព Smartwatch
របស់ក្រុមហ៊ុន Samsung។

បើយោងតាមការពិនិត្យលើរូបភាព ឃើញថា  Smartwatch របស់ Samsung ប្រើប្រាស់នូវប្រព័ន្ធ
ដំណើរការ Android ប៉ុន្តែមិនដឹងថា ជំនាន់ណាមួយនោះទេ ប៉ុន្តែអ្វីដែលច្បាស់នោះគឺ សេវា SKT ដែលជាក្រុមហ៊ុនរបស់ផ្ដល់សេវាកម្មទូរស័ព្ទរបស់កូរ៉េ។

ប្រសិនបើរូបភាពនេះ ជាការពិតមែន មានន័យថា ក្រុមហ៊ុន Apple អាចនឹងត្រូវប្រឈមមុខជាមួយ
Samsung លើសមរភូមិនាឡិកាឆ្លាតវៃ ដែលបច្ចុប្បន្នសង្គ្រាមនៅ សមរភូមិស្មាតហ្វូនមិនទាន់បាន
បញ្ចប់។

គួរបញ្ជាក់ផងដែរថា នៅពេលនេះ ខាងក្រុមហ៊ុន Samsung នៅមិនទាន់ចេញមុខបកស្រាយ ឬបំភ្លឺ
រឿងនេះនោះទេ ប៉ុន្តែក្រុមអ្នកវិភាគបានលើកឡើងថា Samsung អាចនឹងមាននាឡិកាឆ្លាតវៃ ប្រសិន
បើ Apple បង្ហាញវត្តមាន iWatch៕

Looking Today

Looking Today

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: samsung smartwacth new product hightech