CamNews

ផលិតផលថ្មី 

ក្រុមហ៊ុន Yahoo ប្ដូរអ្នកគ្រប់គ្រងថ្មី សង្ឍឹមថារកបានបា្រក់ចំណូល


យល់ដឹង​៖​​ Yahoo ជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំមួយ ដែលអាចបម្រើការដល់មនុស្សរាប់លាន
នាក់ក្នុងពិភពលោក ក្នុងការទំនាក់ទំនងគ្នា តាមរយៈប្រព័ន្ធអ៊ីនធើណេត ដែលអាចដំណើរ
ការបានតាមប្រព័ន្ធកុំព្យូទ័រ ឬទូរស័ព្ទដៃទំនើបៗ។




ទោះបីជាយ៉ាងក៏ដោយ​ ក៏ក្រុមហ៊ុនដ៏ធំនេះ ​ធ្លាប់មានភាពរអាស​រអួលខ្លះៗដែរ ពោលគឺការ
ឈានទៅដល់ការផ្លាស់ប្ដូរនាយកប្រតិបត្តិ (CEO) របស់ក្រុមហ៊ុននេះតែម្ដង។ បើតាមការ
អោយដឹងពីក្រុមហ៊ុន​ បានប្រាប់អ្នកសារពត៌មានថា ថ្មីៗនេះក្រុមហ៊ុន Yahoo ក៏បានធ្វើការ
ផ្លាស់ប្ដូរនាយកគ្របគ្រងក្រុមហ៊ុននេះផងដែរ។

លោកស្រី Marissa Mayer ត្រូវបានគេទទួលស្គាល់ថា ជាបេក្ខជនទី​ ៣ហើយ ដែលស្ថិតនៅ
ក្នុងដំណែងជានាយកក្រុមហ៊ុននេះ។



ក្រុមហ៊ុន Yahoo​ បានបន្ដថា ការជ្រើសរើសយកលោកស្រី Marissa Mayer ព្រោះលោក
ស្រីជាបុគ្គលិកធ្លាប់ធ្វើការនៅក្រុមហ៊ុន​ Google ដូច្នេះលោកស្រី ពិតជាមានបទពិសោធន៍
ច្រើន ក្នុងការស្វែងរកអតិថិជនអោយមកប្រើប្រាស់ Yahoo ។

លោកស្រីត្រូវបានគេជឿយ៉ាងមុតមាំថា ជាបេក្ខជនទីមួយ ដែលនឹងអាចជួយរកថវិការជូន
ក្រុមហ៊ុនបានច្រើន។ គួររំលឹកផងដែរថា លោកស្រី Mayer គឺជាស្រ្ដីខ្លាំងម្នាក់ក្នុងចំណោម
ស្រ្ដី ៤-៥ នាក់ដែលខ្លាំងផ្នែកបច្ចេកវិទ្យានៅក្នុងសហរដ្ឋអាមេរិក៕

 

ដោយ៖​ សារិន
ប្រភព៖ sky


Tags: hitech yahoo company ms Mayer