អាមេរិក៖ តាមការអោយដឹង ពីភ្នាក់ងារសារពត៌មានរដ្ឋកាលីហ្វូញ៉ា កាលពីពេលថ្មីៗនេះ
អោយដឹងថា លោកមហាសេដ្ឋី Bill Gates បានចំណាយទឹកប្រាក់ ប្រមាណជា ៣.៤ លាន
ដុល្លារ ដើម្បីកែច្នៃប្រព័ន្ធទឹក បន្ទប់អានាម័យ (បន្គន់) អោយមានភាណល្អប្រសើរ ក្នុងការ
លើកកម្ពស់អនាម័យប្រជាពលរដ្ឋ។
លោក Bill Gates បាននិយាយថា ដោយឃើញថា ជារៀងរាល់ឆ្នាំ មានកុមាររាប់លាននាក់
បានស្លាប់ដោយការខ្វះខាតបន្ទប់អានាម័យ ជាពិសេសគឺ ក្នុងទ្វីបអាហ្រិ្វក និងតំបន់អាស៊ី
អាគ្នេយ៍តែម្ដង។ ដោយឃើញនូវស្ថានភាពដូចនេះ ទើបលោក បានសម្រេចិត្ដ ធ្វើការចរ
ចារជាមួយ វិទ្យាស្ថានមួយចំនួន ដែលល្បីៗខាងបច្ចេកវិទ្យា ដូចជា California Institute of
Technology, Loughborough Universty ជាដើម។
លោក Bill Getes បានបន្ដថា ការបង្កើតថាមពលទឹក ចេញពីប្រព័ន្ធថាមពលព្រះអាទិត្យ គឺ
អាចជួយដល់ការប្រើប្រាស់ទឹកតិច និងរក្សាធានាបាននូវ ការអានាម័យខ្ពស់ ក៏ដូចជាការចំ
ណាយប្រាក់តិចរបស់ប្រជាពលរដ្ឋផងដែរ។ គួរបញ្ចាក់ផងដែរថា គំរោងរបស់លោក Bill
Gates ធា្លប់ទទួលបានជោគជ័យ ក្នុងទីក្រុង Cape Town និងអាហ្រ្វិកខាងត្បូងផងដែរ។ នេះ
ជាវីដេអូក្លីប របស់លោក Bill Getes។ សូមចុចដើម្បីមើល៕
ដោយ៖ រក្សា
ប្រភព៖ sky