ថ្មីៗនេះ វិស្វករផ្នែកបច្ចេកវិទ្យាសហរដ្ខអាមេរិក បានបង្កើត Facebook Camera សម្រាប់ដាក់
នៅក្នុងហាងនានា ដែលកាមេរ៉ានេះ នឹងត្រូវបានគេប្រើប្រាស់យ៉ាងមានប្រសិទ្ធភាពក្នុងការចាប់
យកផ្ទៃមុខ និងស្គាល់មនុស្សទាំងឡាយណា ដែលបានចូលមកទិញឥវ៉ាន់ក្នុងហាងទំនិញ ឬ
អាគារផ្សេងៗ។
គួរបញ្ចាក់ផងដែរថា កាមេរ៉ា Facebook អាចចាប់យកមុខមាត់ និងគ្រប់ចលនាទំាងអស់
របស់អតិថិជន នៅពេលដែលអតិថិជន ចូលមកដល់ក្នុងហាង។ លើសពីនេះទៅទៀត វា
អាចរក្សាមុខមាត់ និងចលនារបស់មនុស្សក្នុង Memory ទៀតផង។
តាមការអោយដឹង ពីម្ចាស់ហាងមួយចំនួន ក្នុងសហរដ្ខអាមេរិក ដែលបានទិញកាមេរ៉ានេះ
យកទៅប្រើប្រាស់ បានអោយដឹងថា Facebook Camera ពិតជាមានសារប្រយោជន៍ខ្លាំង
ណាស់ ដល់អ្នករកស៊ីជំនួញធំៗ ដូចជា ហាងលក់ដូរទំនើបៗ ហាងពេជ្រ សណ្ឋាគារ ឬធា
នាគារជាដើម។ នេះជាវីដេក្លីប ដែលបង្ហាញពីប្រសិទ្ធភាពនៃ Facebook Camera ។ សូម
ចុចដើម្បីមើល៕
ដោយ៖ រក្សា
ប្រភព៖ dailymail