អូស្រ្ដាលី៖ តាមការអោយដឹងពីពត៌មាន ដេលីមែល កាលពីពេលថ្មីៗនេះ បានអោយដឹង
ស្រ្ដីវេជ្ជបណ្ឌិតម្នាក់នៅប្រទេសអូស្រ្ដាលី បានស្រាវជ្រាវរកឃើញម៉ាស៊ីនមួយ ដែលអាច
ព្យាបាលមនុស្សពិការភ្នែក អោយជាមើលឃើញបានធម្មតា។
លោកស្រី Dianne Ashorth មានវ័យ ៥៥ឆ្នាំ ជាវេជ្ជបណ្ឌិតដំបូងបំផុតនៅប្រទសអូស្រ្ដាលី
ដែលបានទទួលភាពយោគជ័យ ពីការពិសោធន៍លើម៉ាស៊ីនមួយ ដែលមានឈ្មោះថា 'Bionic
Eyes' ។ Bionic គឺជាម៉ាស៊ីនមួយដែល អាចជួយមនុស្សពិការភ្នែករាប់លាននាក់ នៅលើពិ
ភពលោក អោយមើលឃើញដូចភ្នែកមនុស្សជាធម្មតាអញ្ចឹង។
លោកស្រី Dainne Ashwoth បាននិយាយថា គាត់បានចំណាយពេល ២០ ឆ្នាំហើយ ក្នុងការ
ស្រាវជ្រាវ ដើម្បីទទូលបានជោគជ័យ ជាមួយម៉ាស៊ីនមូយនេះ។ ហើយនេះ ជារូបភាពដែល
បង្ហាញពីដំណើរការ នៃកាព្យាបាលមនុស្សពិការភ្នែក ភ្ជាប់ជាមួយម៉ាស៊ីននេះ។
លោកស្រីបានបន្ដថា គាត់ពិតជាសប្បាយចិត្ដខ្លាំងណាស់ ដែលអាចរកឃើញម៉ាស៊ីនដ៏ទំ
នើបមួយនេះ។ វាពិតជាអាចជួយមនុស្ស បានច្រើនរាប់លាននាក់មែន។ នេះជាវីដេក្លីបដែល
បង្ហាញពីការពិសោធន៍របស់លោកស្រី ជាមួយនឹងម៉ាស៊ីននេះ សូមចុចដើម្បើមើល៕
ដោយ៖ នារី
ប្រភព៖ dailymail