អាមេរិក៖ តាមការអោយដឹងពីពត៌មាន ដេលីមែល កាលពីពេលថ្មីៗនេះ បានអោយដឹង
ថា កងទ័ពសហរដ្ឋអាមេរិក បានបង្កើតសុនខយន្ដដ៏ធំមួយ សម្រាប់ជាជំនួយក្នុងការដឹក
សម្ភារៈផ្សែងៗជូនកងទ័ពនៅក្នុងសមរភូមិ។
លោក Boston Dynamics គឺជាអ្នកកែច្នៃសុនខនេះឡើង។ គាត់បានអោយដឹងថា "តាមពិតសុ
នខយន្ដមួយនេះ ត្រូវបានផលិតឡើងជាច្រើនឆ្នាំដែរមកហើយ ដែលវាត្រូវបានគេដាក់ឈ្មោះ
ថា LS3" ។ លោកបានបន្ដថា សុនខយន្ដ LS3 នេះ គឺមានសារសំខាន់ណាស់ ពោលគឺវាអាច
ធ្វើដំណើរដោយខ្លួនវា បានរហូតដល់ ៣២ គីឡូម៉ែត្រ និងអាចផ្ទុករបស់របរ កងទ័ពបានដល់
ទៅចំនួន ១៨១ គីឡូក្រាមទៀតផង។
លោក Boston បន្ថែមថា ភាពអស្ចារ្យនៃសុនខ LS3 មួយទៀតគឺ សុខនយន្ដនោះ អាចដឹក
សព្វា្វវុធ ស្បៀងអាហារ និងសម្ភារៈសឹកផ្សេងៗមួយចំនួនទៀត ទៅកាន់សមរភូមិ ដោយ
អាចឆ្លងកាត់ផ្លូវលំបាកៗបាន ដូចជា តាមព្រៃភ្នំ តាមទឹកស្ទឹង និងតាមវាលខ្សាច់ផងដែរ។
នេះជាវីដេអូក្លីបដែលបង្ហាញពីការធ្វើដំណើររបស់សុនខយន្ដនេះ សូមចុចដើម្បីមើល៕
ដោយ៖ សីហា
ប្រភព៖ dailymail