CamNews

ព័ត៌មានបច្ចេកវិទ្យា 

ទស្សនាកម្រងរូបភាព កន្លែងដែលនឹងប្រារព្ធធ្វើ ព្រឹត្តិការណ៍ WWDC 2014 របស់ Apple

ថ្ងៃទី ០២ ខែមិថុនា ព្រឹត្តិការណ៍ដ៏ធំបំផុតមួយក្នុងឆ្នាំរបស់ Apple នឹងធ្វើការបង្ហាញណែនាំ និងដាក់ ឲ្យប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ iOS 8, OS X ជំនាន់ថ្មី, iPhone 5S មេម៉ូរីក្នុងទាបជាងមុន...។

ព្រឹត្តិការណ៍របស់ Apple ប្រារព្ធធ្វើឡើងនៅអគារ Moscone West ឯ San Francisco សហរដ្ឋអាមេរិច ចាប់ពីថ្ងៃទី០២ ដល់០៤ ខែមិថុនា ខាងមុខនេះ។ បណ្តាឡូហ្គូ (logo) Apple ត្រូវបានគេរៀបចំ ដំឡើង ឡើង។

បណ្តាឡូហ្គូនេះ ត្រូវបានផ្គុំពីបណ្តាផ្ទាំងក្រដាស់ធំៗ ដែល Apple ដាក់នៅក្នុងធុង និងទាញឡើង។ 

ដំណាក់កាលបង្កើតជាឡូហ្គូដ៏ធំ នៅខាងក្រៅអគារនេះ ក៏ទាមទារនូវពេលច្រើន និងភាពល្អិតល្អន់ ហ្មត់ចត់។

គ្រប់ឡូហ្គូទាំងអស់ ត្រូវបានផ្គុំរូបភាព ចាប់ពី ៣៩សន្លឹកខុសៗគ្នា។

កម្មករកំពុងរចនាបំពាក់ដល់កន្លែង ដើម្បីដាក់តុចុះឈ្មោះ អ្នកចូលរួមព្រឹត្តិការណ៍។

ផ្នែកនៅខាងមុខអគារ Apple ក៏បានដាក់ដំឡើងនូវផ្ទាំងប៉ាណូជ្រុងៗចំនួន ៥ផ្ទាំង។

តួអក្សរ WWDC14 គឺសំដៅលើព្រឹត្តិការណ៍ដែលធ្វើឡើងនៅឆ្នាំ២០១៤ ប៉ុន្តែនេះក៏ជាលើកទី២៥ ដែរហើយដែល Apple ប្រារព្ធធ្វើព្រឹត្តិការណ៍នេះ។

សញ្ញាសំគាល់ បង្ហាញឲ្យដឹងថា iOS 8 ប្រាកដណាស់នឹងត្រូវបានប្រកាសបង្ហាញខ្លួន។

ប្រព័ន្ធប្រតិបត្តិការ OS X ជំនាន់ថ្មី ក៏នឹងបង្ហាញខ្លួន នៅក្នុងព្រឹត្តិការណ៍នេះផងដែរ៕

 

ប្រែសម្រួល៖ សិលា
ប្រភព៖ vexpress


Tags: WWDC 2014 Apple iOS 8 Apple 5S 8GB Hightech