បើតាមរូបភាពចចាមអារាមថ្មីបំផុតបានឲ្យឃើញថា iPhone 5S អាចមានសមត្ថភាពហោះ "ហើប
អណ្តែតខ្លួន" នៅលើផ្ទៃរាបស្មើ និងមានការរចនាម៉ូតមិនខុសអ្វីពី iPhone 5 ឡើយ។
អ្នកធ្វើការម្នាក់ដែលស្នើសុំ មិនបញ្ចេញឈ្មោះ បាននិយាយថា ខ្លួនបានថតរូបម៉ូដែល iPhone 5S
គំរូរបស់ Apple និងបានបង្ហោះរូបឡើងនៅលើ blog របស់ចិន។ រូបភាពនេះមិនត្រឹមតែ បង្ហើបឲ្យ
ដឹងពីការរចនាម៉ូតរបស់ស្មាតហ្វូន Apple វាថែមទាំងបង្ហាញឲ្យដឹងពី feature ថ្មីមួយដ៏អស្ចារ្យទៀត
ផង។
Feature នេះហាក់ដូចជាត្រូវបានអភិវឌ្ឍពីម៉ូដែល "airbag” ដែលត្រូវបានបង្ហាញក្នុងប័ណ្ណប៉ាតង់
មួយរបស់ Apple តាំងពីឆ្នាំ ២០១០។ Apple បានអភិវឌ្ឍប្រភេទបច្ចេកវិទ្យាមួយដែលអនុញ្ញាតឲ្យ
iPhone អាចហើបអណ្តែតខ្លួន នៅលើផ្ទៃរាបបាន។
ប្រភពព័ត៌មាននេះបានឲ្យបន្ថែមថា Feature ថ្មីនេះមានឈ្មោះ iFloat និងនឹងបង្ហាញខ្លួនរួមជាមួយ
iPhone 5S។ iFloat នឹងមិន Support ជាមួយបណ្តា iPhone ស៊េរីក្រោមនេះឡើយ។ បណ្តាសំបក
ដែលផលិតដោយក្រុមហ៊ុនផ្សេងទៀតនៅលើទីផ្សារ ក៏មិនអាច Support ជាមួយ iFloat ដែរ។ ប្រ
ភេទសំបក iPhone ដែល Apple បង្ហាញរួមជាមួយ iPhone 5S នឹងមានដំណើរការល្អ ជាមួយ
Feature នេះ។
iFloat អាចការពារសំបកអាលុយមីញ៉ូមរបស់ iPhone ចៀសផុតពីស្នាមឆ្កូត ដែលបណ្តាលមកពី
ការប៉ះទង្គិចជាមួយផ្ទៃរាបទូទៅ។ ក្រៅពីនេះ វានៅអាចជួយ iPhone ពីការខូច Hardware ដែល
បណ្តាលមកពីការធ្លាក់ចុះផងដែរ។
គួរបញ្ជាក់ផងដែរថា iPhone 5S និង iPhone 6 ត្រូវបានរចនាម៉ូត តាំងពីជំនាន់ Steve Jobs នៅ
រស់ម៉្លេះ, នេះបើតាមសំដីរបស់លោក Michael Foulkes អ្នកដែលទទួលភារកិច្ច ក្នុងបណ្តាការ
ទំនាក់ទំនងជាមួយរដ្ឋាភិបាលឲ្យក្រុមហ៊ុន Apple៕
ដោយ៖ សិលា
ប្រភព៖ Zng