CamNews

ទូរស័ព្ទ 

លេចចេញរូបភាព Xperia C3: 5 inch, ស៊ីមពីរ, ការពារជម្រាបទឹក, តំលៃក្រោម 300 USD

EPrice (គេហទំព័រលក់ទំនិញជាភាសាចិន) បានបង្ហោះនូវរូបភាពដំបូងគេមួយ ស្តីពីគំរូស្មាតហ្វូន
Xperia មួយដែលមិនទាន់ធ្វើការបង្ហាញខ្លួន មានឈ្មោះថា "Xperia C3"។

បើតាមព័ត៌មានចចាមអារាម នៅលើបណ្តាគេហទំព័របច្ចេកវិទ្យា C3 នឹងជាគំរូស្មាតហ្វូនតំលៃ
ថោកមួយ ដែលអាចប្រើស៊ីមពីរ ដែលផ្តោតទៅលើបណ្តាទីផ្សារសំខាន់ៗ ទើបតែលេចធ្លោ ឧទា-
ហរណ៍ដូចជា ទីផ្សារប្រទេសចិន និងឥណ្ឌា ជាដើម។

បើទោះជាស្ថិតក្នុងស៊េរីតំលៃថោក ប៉ុន្តែ C3 នឹងនៅតែបំ​ពាក់នូវ CPU Quad Core ដដែល។ ក្រៅ
ពីនេះ C3 ក៏មានសមត្ថភាព ការពារការហុយចូលនៃធូលី និងជម្រាបទឹកតាមស្តង់ដារ IP58 (ដូច
ទៅនឹង Xperia Z ដែរ)។ ពិសេសជាងនេះទៀត គំរូស្មាតហ្វូននេះ ក៏មានសមត្ថភាពអាចថតរូបក្នុង
ទឹកបាន តាមរយះប៊ូតុងថតរូបផ្សេងមួយ។

បច្ចុប្បន្ន នៅមិនទាន់ច្បាស់ថា C3 នឹងប្រើប្រព័ន្ធប្រតិបត្តិការ Android 5.0 ឬ 4.2។ កំរិតតំលៃរបស់
ស្មាតហ្វូននេះ ត្រូវបានប៉ាន់ស្មានថា ប្រហែលជាលក់ក្រោមតំលៃ 300 USD។ តាមប្រភពពីបណ្តា
គេហទំព័របច្ចេកវិទ្យានានា បានឲ្យដឹងថា Xperia C3 ក៏នឹងត្រូវបង្ហាញខ្លួន រួមជាមួយគំរូ Xperia
តំលៃថោកមួយផ្សេងទៀត មានឈ្មោះថា Xperia C ៕

ដោយ៖ សិលា
ប្រភព៖ VReview


Tags: Xperia C3 5 inch 2 SIM anti-water smartphone sony hightech