ព័ត៌មានចចាមអារាមជាច្រើន ដែលបានចុះផ្សាយកាលពីពេលមុនៗ សុទ្ធតែបានឲ្យដឹងថា
iPhone 5S នឹងបង្ហាញខ្លួន ជាមួយរូបរាងខាងក្រៅដូច iPhone 5 បច្ចុប្បន្ន ហើយវាគ្រាន់តែ
ជា Version Update ពីរូបសណ្ឋាន Hardware, Software និង Feature បន្តិចបន្តួចប៉ុណ្ណោះ។
រឿងនេះ វាកាន់តែច្បាស់ឡើង ដោយកាលពីពេលថ្មីៗនេះ រូបភាពស្តីពីឧបករណ៍គ្រឿងផ្សំ
ផ្នែកខាងមុខនៃ iPhone 5S បានលេចចេញនៅលើអ៊ីនធឺណេត។ បើសិនជាយើងប្រៀបធៀប
ជាមួយឧបករណ៍គ្រឿងផ្សំដូចគ្នារបស់ iPhone 5, ផ្នែកខាងមុខរបស់ 5S គឺមិនមានអ្វីខុសប្លែក
គ្នាច្រើនឡើយ។ ទីតាំងរបស់ ប៊ូតុង Home, Camera ឬក៏ Sensor និង Speaker ក្រៅមិនមាន
ផ្លាស់ប្តូរឡើយ។ រីឯទំហំអេក្រង់ 4 inch នៅតែរក្សាដូចដើមដដែល។ អ្វីដែលផ្លាស់ប្តូរ (បន្តិច
បន្តួច) គឺស្ថិតនៅផ្នែកខាងក្នុងដែលមើលមិនឃើញ ដូចជា Board Connector ជាដើម។
ទស្សនារូបភាពប្រៀបធៀប ផ្នែកខាងមុខនៃ iPhone 5S និង iPhone 5 ដូចខាងក្រោម៖
ដោយ៖ សិលា
ប្រភព៖ VE