CamNews

ព័ត៌មានបច្ចេកវិទ្យា 

iPhone 5S បានចាប់ផ្តើមដំណើរការផលិត ស្វាគមន៍ព្រឹត្តិការណ៍បង្ហាញខ្លួន ខែមិថុនាខាងមុខ

កាលពីសប្តាហ៍មុន គេហទំព័រ Macotakara (ជប៉ុន) និង Redmonpie បានរួមគ្នាបង្ហោះនូវព័ត៌មាន
ពី iPhone ជំនាន់បន្ទាប់ពី iPhone 5 បានចាប់ផ្តើមធ្វើការផលិត ដើម្បីស្វាគមន៍ព្រឹត្តិការណ៍បង្ហាញ
ខ្លួននៅដើមខែមិថុនា ខាងមុខនេះ។

តាមការសន្និដ្ឋានជាច្រើនបានឲ្យដឹងថា Apple នឹងបន្តបន្ថែមអក្សរ "S" នៅខាងក្រោយលេខ 5
ដែលជាក់ស្តែងគឺ iPhone 5S បង្ហាញខ្ឡួនមុន iPhone 6 ដែលនឹងបង្ហាញខ្លួននៅឆ្នាំ 2014។

Macotakara បានពាំនាំប្រភពផ្ទាល់ពី Foxconn, ដៃគូសហការធំបំផុតក្នុងការផលិតឧបករណ៍ឲ្យ
Apple បានឲ្យដឹងថា រោងចក្រ Foxconn បានចាប់ផ្តើមផលិតបណ្តាឧបករណ៍ផ្សេងៗរបស់ iPhone
5S
ហើយ។ ជាក់ស្តែង ក្រុមអ្នកវិភាគបានឲ្យដឹងថា ព័ត៌មាននេះ នៅមិនទាន់ច្បាស់លាស់ទេ។ បើ
តាមប្រតិបត្តិប្រចាំឆ្នាំ iPhone នឹងត្រូវធ្វើការណែនាំបង្ហាញខ្លួននៅខែមិថុនា ឯព្រឹត្តិការណ៍ Apple
WWDC និងមានមុខនៅលើទីផ្សារនៅខែសីហា។ Apple នឹងមិនធ្វើការផលិតឆាប់រហ័សដូច្នេះ
ឡើយ ព្រោះដើម្បីបញ្ចៀស ការមានព័ត៌មានចចាមអារាមពីផលិតផលរបស់ខ្លួន។

ក្នុងនោះ ក្រុមអ្នកវិភាគក៏បានឲ្យដឹងបន្ថែមថា iPhone ថ្មីនឹងមានពណ៌ច្រើនជាងមុន បន្ថែមពីលើ
ពណ៌ខ្មៅ និងស ដូចពេលមុនៗ។ ម៉ូដែលថ្មីនេះ ក៏នឹងធ្វើការអាប់ហ្គ្រេដ Hardware ខ្លាំងជាងមុន
និងបន្ថែម  "megapixel" ដល់កាមេរ៉ាក្នុង iPhone ផងដែរ៕

ដោយ៖ សិលា
ប្រភព៖ Zing


Tags: iPhone 5S smartphone apple hightech