CamNews

ទូរស័ព្ទ 

លេចចេញរូបភាពថ្មី ស្តីពីសមត្ថភាពមិនជ្រាបទឹក របស់ iPhone 6

នៅក្នុងដំណាក់កាល នៃការផ្ទុះចេញនូវព័ត៌មាន ចចាមអារាមជាច្រើន ដែលពាក់ព័ន្ធនឹង iPhone ជំនាន់ ថ្មីដែលជិតបង្ហាញខ្លួន បណ្តារូបភាពថ្មីៗនៃ iPhone 6 ដែលត្រូវបានគេ យកដាក់ត្រាំក្នុងទឹក កាន់តែធ្វើ ឲ្យមានការងឿងឆ្ងល់ឡើង នៅក្នុងពិភពបច្ចេកវិទ្យា។

បណ្តារូបភាពដែលទើបតែត្រូវបានគេបង្ហោះឡើងនៅលើអ៊ីនធឺណេត បានឲ្យឃើញថា លទ្ធភាពច្រើន ដែល iPhone 6 នឹងមានសមត្ថភាពអាចការពារជម្រាបទឹក (មិនចូលទឹក) ដែលសមត្ថភាពនេះ យើង ធ្លាប់បានឃើញមាននៅក្នុង ផលិតផលមួយចំនួនរបស់ Sony, Samsung។ រូបភាពរបស់ iPhone 6 ក៏ ស្រដៀងទៅនឹងបណ្តារូបភាព ចចាមអារាមកាលពីពេលមុនៗដែរ ជាមួយនឹងប៊ូតុង Home មានខ្សែ រង្វង់ពណ៌មាសព័ទ្ធជុំវិញ។

រូបភាពបង្ហាញពី iPhone 6 ដាក់ត្រាំក្នុងទឹក គឺជាឧទាហរណ៍តំណាងច្បាស់បំផុតគឺ សមត្ថភាពនៃការ ការពារជម្រាបទឹក របស់ឧបករណ៍នេះ។ នេះគឺជាសមត្ថភាពថ្មីមួយ ដើម្បីបង្កើនសមត្ថភាពរបស់ iPhone 6 ក្នុងការប្រកួតប្រជែង ជាមួយនឹងគូប្រកួតដទៃផ្សេងទៀត៕

 

ប្រែសម្រួល៖ សិលា
ប្រភព៖ zing


Tags: water resistance iPhone 6 smartphone apple hightech