CamNews

ផលិតផលថ្មី 

iPhone Dev Team ដោះសោ iOS 6 Beta បាន ប៉ុន្តែ Cydia មិនទាន់ដំណើការ

មិនយូរប៉ុន្មាន ក្រោយពីបង្ហាញខ្លួនក្នុងពិព័រណ៍ WWDC 2012 សមាជិកឈ្មោះ MuscleNerd
របស់ក្រុម iPhone Dev Team បានចែករំលែកនៅលើបណ្តាញសង្គម Twitter របស់ខ្លួនថា គាត់
បានកាច់សោ (jailbreak) iPod Touch Gen 4 ប្រើ iOS 6 Beta ដោយជោគជ័យ។
[IMG]
ប៉ុន្តែយើងក៏មិនទាន់សង្ឃឹមថា នឹងមានកម្មវិធីដើម្បីកាច់សោ នៅពេលឆាប់ៗនេះ ពីព្រោះ
MuscleNerd កំពុងជួបបញ្ហាជាមួយនឹង Cydia ដែលមិនទាន់ដំណើការនោះឡើយ។
iPhone Dev Team បានឲ្យដឹងថា គេបច្ចុប្បន្ននេះ កំពុងស្ថិតនៅក្នុងដំណាក់កាលដំបូងក្នុង
ដំណើការ jailbreak iOS 6។ ទោះបីជាការធ្វើ jailbreak កំពុងស្ថិតនៅដំណាក់កាលដំបូង
ហើយកម្មវិធីមួយចំនួនក៏មិនទាន់ដំណើរការបានក៏ដោយ ក៏ប៉ុន្តែការ jailbreak iOS 6 ទទួល
បានជោគជ័យក្នុងរយៈពេលយ៉ាងឆាប់ ដូច្នេះ វាជាសញ្ញាល្អមួយសំរាប់សមាគមន៍អ្នកប្រើ iOS។
ប្រភព៖Tech Crunch
ដោយ៖ មិនា

Tags: iphone ipad jailbreak ios 6