តាមប្រភពពី ETNews, Apple កំពុងធ្វើកិច្ចព្រមព្រៀង ជាមួយបណ្តាក្រុមហ៊ុនផ្គត់ផ្គង់អេក្រង់របស់
កូរ៉េខាងត្បូង ដើម្បីអាចបង្ហាញខ្លួនផលិតផល ឲ្យបានឆាប់ នៅពាក់កណ្តាលឆ្នាំនេះ។ ការដែល
Apple បង្ហាញ Tablet អេក្រង់ 12,9 inch នឹងជួយឲ្យក្រុមហ៊ុន អាចប្រកួតប្រជែងជាមួយបណ្តា
Tablet Android និង Window 8 បានកាន់តែល្អជាងមុន គ្រប់ទំហំទាំងអស់។
បណ្តា Laptop ជាពិសេស ultrabook ក៏កំពុងក្លាយជាប្រធានបទដែល Apple កំពុងគិតដល់។
iPad 12,9 inch មានទំហំប្រហាក់ប្រហែលគ្នា ប៉ុន្តែស្រាលជាង និងថ្មកាន់បានយូរជាង ultrabook
13 inch ដែលវាមានគុណសម្បត្តិធំជាង ក្នុងការដណ្តើមយកទីផ្សារ របស់ Laptop។
គោលដៅផ្សេងមួយទៀតរបស់ Apple ពេលបង្ហាញខ្លួន tablet 12,9 inch គឺទីផ្សារអប់រំ និង សៀវ
ភៅអេឡិចត្រូនិច។ Tablet អេក្រង់ទំហំធំ នឹងសក្តិសមជាង បណ្តាម៉ូដែលទំហំតូច ពេលយកទៅ
ជំនួសឲ្យសៀវភៅក្រដាសធម្មតា៕
ដោយ៖ សិលា
ប្រភព៖ VE