ក្រុមហ៊ុន Linshof (អាឡឺម៉ង់) បានហក់ចូលប្រឡូកក្នុងទីផ្សារ ស្មាតហ្វូន ជាមួយនឹងគំរូ i8 ដែលមានការ រចនាម៉ូតចម្លែក មានមេម៉ូរីក្នុងដល់ទៅ 80 GB និង RAM 3GB តែតំលៃលក់របស់វាតែ ៣៨០ ដុល្លារ ប៉ុណ្ណោះ។
Linshof បានប្រកាសថា ពួកគេរៀបចំដាក់លក់នៅលើទីផ្សារ នូវឧបករណ៍ដ៏សក្តិសមមួយ "Hardware ខ្ពស់ តែតំលៃលក់ស្ថិតក្នុងកំរិតមធ្យម"។ ផលិតផលដែលមានឈ្មោះ i8 នេះ មានការរចនាម៉ូតប្លែកស្អាត គួរសម ជាមួយនឹងគែមទាំងបួន រាងជ្រុងចំនិតៗ ជំនួសឲ្យគែមរាងមូលៗ ដែលយើងច្រើនឃើញមាន នៅលើបណ្តាស្មាតហ្វូនផ្សេងទៀត។
ស្មាតហ្វូនមានតួស្រោបពីធាតុអាលុយមីញ៉ូមរលើបរលោង និងប្រណិត សក្តិសមនឹងបុរសភេទ។ ជាក់ ស្តែង បច្ចុប្បន្ននៅមិនទាន់មានផលិតផលជាក់ស្តែង ដើម្បីអាចធ្វើការវាយតំលៃឲ្យបានត្រឹមត្រូវច្បាស់ លាស់ ស្តីពីគុណភាពនៃការច្នៃប្រឌិតរបស់ផលិតផល នៅឡើយ។
...អាន៖ អតិថិជននឹងទទួលបានប្រាក់ ៥៥០ដុល្លារ បើសិនណាផ្លាស់ប្តូរ iPhone 6 មកយក BlackBerry Passport
ក្រៅពីរូបរាងដែលធ្វើឲ្យមានការទាក់ទាម i8 នៅថែមទៀតបង្កើតនូវភាពលេចធ្លោ ជាមួយនឹងលក្ខណៈ សម្បត្តិខ្លាំង រួមមាន អេក្រង់ Super AMOLED 5 inch កំរិតរីសូលុយហ្សិន 1.920 x 1.080 pixel មេម៉ូរី ក្នុង 80 GB RAM 3 GB chip 8 core ល្បឿន 2,1 GHz និងមានថាមពលថ្ម 3100 mAh។
ផលិតផលដែលមានទីតាំងនៅប្រទេសអាឡឺម៉ង់នេះ បានបំពាក់នូវកាមេរ៉ាក្រោយទំហំ 13 megapixel ជាមួយនឹងកាណុង មុំធំទូលាយ 28 mm, f1.8 ដែលជួយឲ្យការថតរូបបានល្អ ក្នុងលក្ខខណ្ឌខ្វះពន្លឺ ។ ទន្ទឹមនឹងនោះកាមេរ៉ាមុខ មានទំហំឡើងដល់ 8 megapixel អាចថត selfie មួយសប្បាយ ជាមួយគុណ ភាពរូបភាពច្បាស់ល្អ។ ស្មាតហ្វូនមានគាំទ្រនូវបណ្តាតំណភ្ជាប់ដូចជា Bluetooth v4.0, HDMI 1.4, NFC និង LTE។
...អាន៖ អីយ៉ាស់! ស្មាតហ្វូនថ្មីរបស់ Lenovo មានការឌីហ្សាញរូបរាង ដូចនឹង iPhone 6 ខ្លាំងម្ល៉េះ
Linshof ក៏បានប្រកាសបង្ហាញឲ្យដឹងដែរថា ផលិតផលខ្លួននឹងប្រើប្រព័ន្ធប្រតិបត្តិការថ្មីបំផុតគឺ Android 5.0 Lollipop ជាមួយនឹង interface Linshof UI។ ស្មាតហ្វូននឹងត្រូវបានដាក់លក់នៅត្រីមាសទី១ ឆ្នាំ២០១៥ ខាងមុខនេះ ក្នុងតំលៃ ៣៨០ ដុល្លារ៕
ប្រែសម្រួល៖ សិលា
ប្រភព៖ PhoneArena, Vexpress