CamNews

ទូរស័ព្ទ 

ស្មាតហ្វូន iPhone ជំនាន់ដំបូងគេ គ្មានប្រយោជន៍ដូចម្តេចខ្លះ ប្រៀបមកស្មាតហ្វូន សព្វថ្ងៃ?

បើប្រៀបជាមួយ iPhone 5S ឬបណ្តាស្មាតហ្វូន Android សព្វថ្ងៃនេះ iPhone ជំនាន់ដំបូងគេ មិនខុស ពីផលិតផលមួយ ដែលគ្មានប្រយោជន៍អ្វីទាំងអស់ ប៉ុន្តែនៅពេលវេលា ទើបបង្ហាញខ្លួន វាត្រូវបានគេ ចាត់ទុកជារឿងអព្ភូតហេតុ ដ៏អស្ចារ្យមួយ នៅក្នុងពិភពបច្ចេកវិទ្យា។

មុនពេល iPhone បង្ហាញខ្លួន ស្មាតហ្វូនគឺជាបណ្តាឧបករណ៍មានទម្ងន់ធ្ងន់ៗ ដែលមានផ្ទៃពាក់កណ្តាល ជាអេក្រង់ និងពាក់កណ្តាលទៀត ជាប៉ូតុងចុច។ វេបសាយ ពេញលេញ មិនអាចបង្ហាញនៅលើទូរស័ព្ទ បានឡើយ។ តាមរយះនេះ បណ្តាក្រុមហ៊ុនជាច្រើន ត្រូវបង្ខំចិត្ត ផលិតនូវម៉ូដែលស្រាលៗជាងមុន សម្រាប់ស្មាតហ្វូន។

iPhone បានបង្ហាញខ្លួន ជាមួយនឹងគុណវិបត្តិជាច្រើន ប៉ុន្តែតាមរយះការកំណែថ្មី ពីមួយឆ្នាំទៅមួយឆ្នាំ មក iPhone បានប្រែក្លាយជាផលិតផលមួយ ដ៏អស្ចារ្យ ដែលមានភាពពេញនិយមបំផុត សម្រាប់ពេល បច្ចុប្បន្ននេះ។

នេះគឺជាគូប្រកួតប្រជែង ពេលដែល iPhone ដំបូងបង្ហាញខ្លួន (រូបភាព Business Insider)

ពេលបង្ហាញខ្លួន iPhone បានបំពាក់នូវ Features មូលដ្ឋាន (ធម្មតា) បំផុត

វាអាចប្រើអ៊ីនធឺណេតជាមួយនឹង EDGE (ឬ 2G) ដែលមានល្បឿនកំពូលយឺត

គ្មាន Angry Bird, គ្មាន Instagram, គ្មាន Candy Crush ហើយក៏មិនមាន App Store ក្នុង iPhone ដែរ

ត្រូវចាំរយះពេល៣ឆ្នាំ ទើប Apple មានបន្ថែមនូវ Features ដូចជា Copy, Paste និង Cut ក្នុង iPhone

អ្នកប្រើប្រាស់ត្រូវធ្វើការភ្ជាប់ iPhone ជាមួយកុំព្យូទ័រ ដើម្បីធ្វើការ Set Up, រឿងនេះបានកើតមាន ឡើងអស់រយះពេល ៥ឆ្នាំ គិតចាប់ពីពេល iPhone បានបង្ហាញខ្លួន

ក្តារចុចរបស់ iPhone ជំនាន់ដំបូង ពេលផ្ញើ email ឬ SMS មិនមានដំណើរការនៅ mode landscape ទេ

អ្នកប្រើប្រាស់ មិនអាចផ្ញើសារ​អមដោយរូបភាព បានឡើយ

មិនមាន Application ប្រាប់ទិស ឬផ្លូវណាមួយ នៅលើ iPhone ជំនាន់ដំបូងឡើយ

Camera 2 megapixel, មិនមានសមត្ថភាពថតវីដេអូ

មិនមានប្រព័ន្ធ Alerts, គ្មាន Siri, គ្មាន Control Center

តំលៃវាលក់ដល់ ៤៩៩ ដុល្លារ រួមជាមួយនឹងកិច្ចសន្យា ២ឆ្នាំ សម្រាប់ម៉ូដែល 4 GB

ប្រែសម្រួល៖ សិលា
ប្រភព៖ zing


Tags: The first-generation iPhone useless iPhone 2G Apple Hightech