ដើម្បីជុំរុញ តម្រូវការ ក្នុងពេលវេលាដែលអ្នកប្រើប្រាស់ កំពុងរង់ចាំ iPad ជំនាន់ថ្មីបង្ហាញខ្លួន
ក្រុមហ៊ុន Best Buy បានចេញនូវយុទ្ធសាស្ត្រថ្មីមួយ តាមរយះការដោះដូររបស់ចាស់ យក
របស់់ថ្មី តាមរយះការថែមលុយមួយចំនួន។ ជំនួសឲ្យការចំណាយលុយចាប់ពី 499 USD
សំរាប់ iPad អេក្រង់ Retina ជំនាន់ទី 4 អតិថិជននឹងត្រូវចំណាយលុយតែ 200 USD ប៉ុណ្ណោះ
ប៉ុន្តែត្រូវមាន iPad ចាស់មួយ មកដោះដូរ។
បណ្តាគំរូ iPad ដែលត្រូវបានទទួលក្នុងការដោះដូររួមមាន iPad 2 និង iPad ជំនាន់ទី 3។ បណ្តា
iPad ដែលយកមកដូរទាំងនេះ ត្រូវតែនៅមានដំណើរការល្អ មិនបែកអេក្រង់ ឬក៏ចូលទឹកឡើយ។
យុទ្ធសាស្រ្តនេះ ចំណេញជាងគេ គឺអ្នកដែលកំពុងប្រើប្រាស់ iPad 2 ដែលជា Tablet មិនមាន
អេក្រង់ Retina។
iPad ជំនាន់ទី 5 ក៏ដូចជា iPad Mini អេក្រង់ Retina ត្រូវបានគេសន្និដ្ឋានថា នឹងបង្ហាញខ្លួននៅខែ
តុលា ខាងមុខនេះ៕
ដោយ៖ សិលា
ប្រភព៖ VE