Hacker នៅតែស្វែងរកឃើញវិធីចូលដល់ តារាឈ្មោះ(Contact) និង Gallery ដើម្បីមើលបណ្តា
ឯកសារផ្ទាល់ខ្លួនផ្សេងៗ របស់ម្ចាស់ទូរស័ព្ទបាន ដោយគ្រាន់តែប្រើប្រាស់វិធីងាយៗ ពីរបីជំហាន
តែប៉ុណ្ណោះ។
Phone Arena ទើបតែបង្ហោះនូវវីដេអូមួយ និយាយអំពី កំហុស Unlock iOS 6.1.3 នៅលើគំរូស្មាត
ហ្វូនពីររបស់ Apple គឺ iPhone 4 និង 5។ ជំនួសឲ្យការប្រើប្រាស់ប៊ូតុងបិទបើក ដូច Version iOS
មុន ក្រុម hacker អាចរំលងចោលផ្នែក Unlock នៅលើអេក្រង់ ហើយចូលដល់តារាងរាយឈ្មោះ
(Contact) និង Gallery នៅក្នុងទូរស័ព្ទបាន តាមរយះការប្រើប្រាស់កម្មវិធី Voice Dial ដែលមាន
នៅក្នុងទូរស័ព្ទ។
ក្នុងពេលដែលកម្មវិធីនេះដំណើរការ ដោយគ្រាន់តែដកស៊ីមចេញឲ្យលឿន គឺពួកគេអាចចូល
មើលបាននូវ Call Logs និងបណ្តាឈ្មោះដែលមាននៅក្នុងទូរស័ព្ទបាន។ ដើម្បីចូលមើលរូបភាព
ដែលមាននៅក្នុងទូរស័ព្ទ, ដោយប្រើ Phonebook, hacker អាចផ្លាស់ប្តូររូបភាព ដាក់ឈ្មោះណា
មួយនៅក្នុង Contact គឺមានន័យថា គេអាចចូលមើល Gallery បាន។
តាមប្រភពព័ត៌មានបានដាស់តឿនថា ដើម្បីការពារមានអ្នកចូលលួចឯកសារផ្ទាល់ខ្លួនបាន ម្ចាស់
ទូរស័ព្ទគួរតែបិទកម្មវិធី (Off) Voice Dial។
សូមទស្សនាវីដេអូ កំហុស Unlock អេក្រង់នៅលើ iOS 6.1.3 ខាងក្រោមនេះ ទាំងអស់គ្នា៖
ដោយ៖ សិលា
ប្រភព៖ VE