CamNews

ព័ត៌មានបច្ចេកវិទ្យា 

iPhone ជំនាន់ថ្មី នឹងចេះ "ហោះចុះដោយសុវត្ថិភាព"

Apple បានធ្វើការចុះឈ្មោះ Copyright បច្ចេកវិទ្យាជួយឲ្យស្មាតហ្វូន មានប្រតិកម្មរហ័ស និង
បង្វិលមុំសមរម្យមួយ ពេលដែលត្រូវធ្លាក់ចុះមកក្រោម។

ប័ណ្ណប៉ាតង់ពណ៌នាពីវិធីសាស្ត្រផ្សេងៗគ្នាត្រូវបាន Apple ចេញផ្សាយ ដើម្បីការពារ iPhone
ក្នុងដំណាក់កាលនៃការធ្លាក់ចុះ។ បច្ចេកវិទ្យានេះរួមមាន បណ្តា Sensor ល្បឿន, សន្ទង់ផ្ទៃ
(ឧបករណ៍ប្រាប់នូវចំនុចផ្ទៃដើម) និង បណ្តា Sensor អស្ចារ្យផ្សេងៗទៀតដែលអាចផ្លាស់ប្តូរ
ទិសដៅ និងផ្ទៃក្រៅរបស់ទូរស័ព្ទ តាមប្រព័ន្ធវាយតំលៃ គឺវានឹងជួបហានិភ័យតិចបំផុត (ដូច-
ជាបង្វិលទូរស័ព្ទឲ្យប៉ះផ្នែកគែមទូរស័ព្ទ ជំនួសឲ្យ អេក្រង់ធ្លាក់ផ្ទុបនឹងផ្ទៃឥដ្ឋជាដើម)។

ក្រៅពីនេះ ឧបករណ៍នៅមាន "ប្រអប់ខ្មៅ" មួយ​ ដែលអាចទទួល និង Save ទុកនូវព័ត៌មានពី
ការធ្លាក់ចុះ ដូចជា កំរិតប៉ះពាល់នៃការការប៉ះទង្គិច ជាដើម។ Apple បានឲ្យដឹងថា កត្តានេះ
វានឹងជួយឲ្យបណ្តាក្រុមហ៊ុនផលិតអាចទទួលបាននូវឯកសារ ស្តីពីទូរស័ព្ទដែលធ្លាក់ចុះយ៉ាង
ណា ដើម្បីងាយស្រួលក្នុងការផ្លាស់ប្តូរ ការរចនាម៉ូត ទៅលើបណ្តាស្មាតហ្វូនក្រោយៗទៀត៕

ដោយ៖ សិលា
ប្រភព៖ VE


Tags: new-generation iPhone land safely smartphone apple hightech