Samsung ទើបតែធ្វើការចែកចាយជាផ្លូវការនូវស្មាតហ្វូន ដែលមានតួស្រោបដោយលោហធាតុ Galaxy A5 នៅលើទីផ្សារប្រទេសចិន ក្នុងកំរិតតំលៃលក់ប្រហែល ៤២០ ដុល្លារ។
ត្រូវបានប្រកាសបង្ហាញកាលពីចុងខែតុលា កន្លងទៅនេះ ស្មាតហ្វូន Galaxy A5 មានតួធ្វើពីលោហ ធាតុទាំងអស់ មិនអាចដោះថ្មបាន ហើយវាក៏ជាស្មាតហ្វូនដែលកម្រាស់ស្តើងជាងគេបំផុត ក្នុង ចំណោមស្មាតហ្វូនស្តើងៗមួយចំនួនទៀតរបស់ Samsung ផងដែរ។ ជាក់ស្តែង វិមាត្ររបស់ Galaxy A5 គឺ 139,3 x 69,7 x 6,7 mm និងមានទម្ងន់ 123g។
...អាន៖ ជនជាតិអាស៊ីចូលចិត្តប្រើប្រាស់ iPhone 6 Plus ច្រើនជាងគេ លើសកលលោក
ស្មាតហ្វូននេះប្រើប្រព័ន្ធប្រតិបត្តិការ Android KitKat ជាមួយលក្ខណៈសម្បត្តិរួមមាន៖ តំណភ្ជាប់ LTE អេក្រង់ Super AMOLED 5 inch កំរិតរីសូលុយហ្សិន 720p កាមេរ៉ាក្រោយ 13MP កាមេរ៉ាមុខ 5MP RAM 2GB មេម៉ូរីក្នុង 16GB អាចបន្ថែមមេម៉ូរីក្រោយបាន និងមាន CPU Quad Core Qualcomm Snapdragon 410 ល្បឿន 1.2GHz។ ម៉ូដែល Galaxy A5 សម្រាប់ទីផ្សារប្រទេសចិន មានផ្គត់ផ្គង់ ស៊ីមពីរ។
...អាន៖ Concept របស់ Galaxy S6 និង Galaxy S6 Edge មានការឌីហ្សាញថ្មីប្លែក ទាក់ទាញចិត្ត (មានវីដេអូ)
បើតាមការរំពឹងទុកទាំង Galaxy A5 និង Galaxy A3 នឹងដាក់លក់នៅតាមបណ្តាទីផ្សារជាច្រើនទៀត ក្នុងពេលឆាប់ៗនេះ។ បច្ចុប្បន្ន Samsung កំពុងតែជួបបញ្ហាមួយចំនួនពាក់ព័ន្ធនឹងដំណើរការផលិត ស្មាតហ្វូនទាំងពីរម៉ូដែលនេះ ដូច្នេះក្រុមហ៊ុន នៅមិនអាចបញ្ចេញផលិតផលដាក់លក់ នៅលើទីផ្សារ ច្រើនប្រទេសផ្សេងគ្នា ក្នុងពេលតែមួយបានទេ។ ទោះជាយ៉ាងណាក៏ដោយ តំលៃលក់ ៤២០ ដុល្លារ នៅទីផ្សារប្រទេសចិន វាជាតំលៃមួយប្រកួតប្រជែង និងអាចទទួលយកបាន៕
ប្រែសម្រួល៖ សិលា
ប្រភព៖ PhoneArena, vreview