CamNews

ថេបប្ល៊ែត 

លេចចេញរូបភាព iPad 5, ស្តើង និងស្រាលជាង iPad ជំនាន់មុនៗ

Mingchi Kuo ជាអ្នកវិភាគដែលមានឯកទេសក្នុងការត្រួតពិនិត្យ ប្រតិបត្តិការរបស់ក្រុមហ៊ុន Apple។
គាត់បាននិយាយថា: "iPad ជំនាន់ថ្មីមានកម្រាស់ប្រហែលពី 7.5 ដល់ 8mmស្តើងជាង 15% បើប្រៀប
ជាមួយ iPad 4 ។ ឧបករណ៍ថ្មីនេះមានទំងន់ប្រហែល 500g, ស្រាលជាង 25% បើប្រៀបជាមួយ iPad
4 ប្រើប្រាស់ CPU A7X, បំពាក់នូវកាមេរ៉ាស្រដៀងទៅនឹង iPad 4 រួមមានកាមេរ៉ា HD នៅផ្នែកខាងមុខ
និង
5MP នៅផ្នែកខាងក្រោយ។ រូបរាង ពណ៌ (ពណ៌ខ្មៅ និងប្រាក់) និងការរចនាម៉ូតគែមតូចចង្អៀត
ដូចទៅ
នឹង iPad Mini ។

ការកាត់បន្ថយទំហំនៃឧបករណ៍នេះ គឺដោយសារតែការកែប្រែបន្តិចមួយចំនួន ដូចជាថ្មត្រូវបានរចនា
ម៉ូតតូចជាងមុនពី
25-30%,  កែលម្អបន្ទះអេក្រង់ និងបច្ចេកវិទ្យា chip A-series ឱ្យប្រសើរឡើង។ ក្រុម
ហ៊ុន Apple
ក៏បានប្រើបច្ចេកវិទ្យា Touch ដូចមាននៅលើ iPad Mini, ស្តើងជាងមុនបើប្រៀបជាមួយ
បច្ចេកវិទ្យា ប្រើនៅលើ
iPad ទំហំ 9,7 អ៊ីញ សព្វថ្ងៃនេះ។


លោក Kuo បានព្យាករណ៍ថា ផលិតផល iPad ជំនាន់បន្ទាប់ នឹងត្រូវបានដាក់លក់ នៅក្នុងខែសីហាខាង
មុននេះ
៕

ដោយ៖ សិលា
ប្រភព៖ Zng


Tags: IPad 5,  thin and ultra-light,  tablet,  apple,  hightech