ក្រោយពីបរាជ័យដ៏ឈឺចាប់ជាមួយ Apple ស្តីពីការរំលោភប័ណ្ណប៉ាតង់នៅអាមេរិច, Samsung
មិនបានរាថយឡើយ ពោលគឺគេទើបតែបង្ហាញនូវរូបភាពមួយ ដែលនិយាយបន្តុះបង្អាប់លើ
iPhone 5។ ក្រោយពីគូប្រកួតបង្ហាញខ្លួនជាផ្លូវការ ក្រុមហ៊ុនអេឡិចត្រូនិចមកពីកូរ៉េខាងត្បូង
បានធ្វើការប្រៀបធៀបគ្នារវាង iPhone 5 ជាមួយ Galaxy S III - ស្មាតហ្វូនខ្លាំងបំផុតរបស់ក្រុម
ហ៊ុនទាំងពីរ។
ជាក់ស្តែង Samsung មិនបាននិយាយលើកតំកើនពីចំនុចល្អរបស់ iPhone 5 ឡើយគឺនិយាយតែ
ពីចំនុចមិនល្អ(គុណវិបិត្ត) តែប៉ុណ្ណោះ។ តាមដានរូបភាពខាងក្រោម អ្នកនឹងឃើញថា iPhone 5
មិនមានអ្វីដែលលេចធ្លោជាង Galaxy S III ឡើយ ក្នុងពេលដែលផលិតផលរបស់Samsung បាន
បំពាក់នូវកម្មវិធីល្អៗជាច្រើនដែល Apple មិនមាន៕
ដោយ៖ សិលា
ប្រភព៖ K14