CamNews

ទូរស័ព្ទ 

លេចចេញរូបភាព ដែលត្រូវបានគេចាត់ទុកថាជា គំរូ iPhone 5S?

កាលពីថ្ងៃម្សិលមិញ គេហទំព័រ GSMArena បានធ្វើឲ្យមានការភ្ញាក់ផ្អើល ដោយបានបង្ហោះរូបភាព
ចចាមអារាមមួយ ដែលចាត់ទុកថាជា Version គំរូរបស់ iPhone ជំនាន់បន្ទាប់ ដែលត្រូបានគេហៅ
បណ្តោះអាសន្នថា iPhone 5S។ បើទោះជារូបភាពទាំងពីរនេះ មានគុណភាពមិនសូវល្អ ប៉ុន្តែបើយើង
ពិនិត្យមើលបន្តិច អ្នកណាក៏អាចឃើញថា វាមានរាងកោងបន្តិច ដែលមានអ្វីមួយនោះ ប្រហាក់ប្រ-
ហែល ទៅនឹងប័ណ្ណប៉ាតង់ ដែល Apple បានដាក់ស្នើឡើងទៅ ការិយាល័យ Copyright និង U.S.
Patent (ហៅកាត់ថា USPTO) កាលពីពេលមុន។ បើសិនយើងមើលឲ្យច្បាស់បន្តិច វាហាក់ដូចជា
"iPhone 5S" នេះ មិនមានប៊ូតុង Home ដូចបណ្តា iPhone មុនៗទេ។ នៅផ្នែកខាងក្រោម ស្មាតហ្វូន
នេះ មានរន្ធ Lightning, ប្រហោង mic, Speaker និងរន្ធដោតកាស ដូចទៅនឹង iPhone 5 ដែរ។

តាមប្រភពដដែលនេះបានបន្តថា នេះគ្រាន់តែជា Version គំរូ ហើយ Apple នៅកំពុងតែពិចារណា
ទៅលើការរចនាម៉ូតជាច្រើនផ្សេងទៀត។ ជាក់ស្តែង មនុស្សមួយចំនួនមានមន្ទិលសង្ស័យពីការពិត
នៃរូបនេះ ដោយផ្អែកលើកត្តាពីរយ៉ាង៖ ទី១, Apple តែងតែចូលចិត្តបង្កើតស្មាតហ្វូន មានរាងជ្រុងៗ
មិនមែនរាងមូលបែបស៊ីឡាំងដូចរូបនេះទេ។ ទី២, iPhone 5S លទ្ធភាពច្រើន វាគ្រាន់តែជា version
Upgrade ទៅលើ Hardware និង Software បន្តិចតែប៉ុណ្ណោះ ពោលគឺការរចនាម៉ូត នៅរក្សាដដែល
ដូច iPhone 5 ។ រូបភាពចចាមអារាមនេះ យើងអាចសង្ឃឹមថា វាអាចកើតមាននៅពេល Apple
បញ្ចេញ iPhone 6 នោះទើបអាចជឿបានច្រើនជាង។

ទោះជាយ៉ាងណា នេះគ្រាន់តែជារូបភាពចចាមអារាម ហើយយើងក៏មិនដឹងប្រាកដ ពីផែនការណាមួយ
របស់ Apple ក្នុងពេលអនាគតឡើយ៕

ដោយ៖ សិលា
ប្រភព៖ TTE


Tags: iPhone 5S smartphone apple hightech